Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-14 09:29

បច្ចុប្បន្ននេះនៅក្នុងសៀវភៅរដ្ឋធម្មនុញ្ញដែលចែងឱ្យរដ្ឋសភា ឬព្រឹទ្ធសភាប្រជុំអនុម័តយកសំឡេង ភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល ឬពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូលមានពីរបីករណី ។ ទី១ ការកែប្រែរដ្ឋធម្មនុញ្ញ បើគ្មានសំឡេងពីរភាគបីទេ គឺកែប្រែមិនបានទេ ។ ទី២ ការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ ឬដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាក៏ទាមទារឱ្យមានសំឡេងពីរភាគបីដែរ ។ ប៉ុន្តែនៅមានសំឡេងមួយទៀត គឺសំឡេងបីភាគបួន គឺចំពោះសមាជិករដ្ឋសភា ឬសមាជិកព្រឹទ្ធសភាណាដែលត្រូវបានតុលាការចោទប្រកាន់កំពុងដំណើរការនីតិវិធី ហើយបើរដ្ឋសភា ឬព្រឹទ្ធសភាយល់ថាការចោទប្រកាន់របស់តុលាការហ្នឹងខុស គឺរំលោភច្បាប់ រំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា រដ្ឋសភា ឬព្រឹទ្ធសភាអាចប្រជុំហើយបោះឆ្នោតបញ្ចប់នីតិវិធីរបស់តុលាការបានដោយសំឡេងបីភាគបួន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login