Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៣៦- យោងមាត្រា ១៣៣ថ្មី ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដាក់វិន័យលើចៅក្រមដែលប្រព្រឹត្តខុស តើការដាក់វិន័យលើចៅក្រមដែលប្រព្រឹត្តខុសដូចម្តេចខ្លួន ? ព្រោះមាត្រានេះបាននិយាយថា ចៅក្រមមិនអាចត្រូវបានដកងារឡើយ ។

១៣៧- បើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ត្រូវឆ្លងកាត់តាមរយៈតុលាការថ្នាក់ក្រោម និងទទួលការពិនិត្យសម្រេចពីតុលាការកំពូល តើអាចប៉ះពាល់ឯករាជភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញឬទេ ?

១៣៨- ពេលសវនាការចៅក្រមអនុវត្តខុសនីតិវិធី បណ្តាលឱ្យប្រជាពលរដ្ឋទទួលនូវភាពអយុត្តិធម៌ ហេតុអ្វីក៏ចៅក្រមមិនបានទទួលនូវទោសទណ្ឌដូចប្រជាពលរដ្ឋ ? មិននិយាយពេលលោកចៅក្រម ឬព្រះរាជអាជ្ញាអនុវត្តខុសពេលសវនាការទេ ។

១៣៩- ជំពូកទី១១ ថ្មី មាត្រា ១៣៣ ថ្មី នៃរដ្ឋធម្មនុញ្ញបានចែងថា “ ចៅក្រមមិនអាចគេដកពីមុខតំណែងបានទេ ។ ប៉ុន្តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដាក់វិន័យលើចៅក្រមប្រព្រឹត្តខុស " ។ សួរថា ចុះបើចៅក្រមនោះប្រព្រឹត្តខុសធ្ងន់ធ្ងររហូតដល់ប្រព្រឹត្តបទឧក្រិដ្ឋ ឬមជ្ឈឹម តើការដាក់វិន័យទៅលើចៅក្រមនោះតាមរូបភាពណា ? ចុងក្រោយអាចដកចេញពីមុខតំណែងដែរឬទេ ?

១៤០- ការកាត់ទោសខ្មែរក្រហម តើមូលហេតុអ្វីបានជាចាំបាច់ត្រូវយកតុលាការអន្តរជាតិមកកាត់សេចក្តីវិញ? តើយកតុលាការខ្មែរយើងធ្វើដោយខ្លួនឯងបានដែរឬទេ ? ឬក៏តុលាការខ្មែរយើងគ្មានសមត្ថភាព ។

ចម្លើយ

១៣៦- ក្នុងការដាក់វិន័យមានពីរយ៉ាង ទីមួយ ដាក់វិន័យចៅក្រម គឺប្រធានតុលាការកំពូលជាប្រធាននៃអង្គប្រជុំ ទីពីរ ដាក់វិន័យព្រះរាជអាជ្ញា គឺអគ្គព្រះរាជអាជ្ញាអមតុលាកាកំពូលជាប្រធានអង្គប្រជុំ ។ ដូច្នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងព្រះមហាក្សត្រមិនលូកដៃចូលក្នុងរឿងដាក់វិន័យហ្នឹងទេ ។

១៣៧- គឺអត់មានទំនាក់ទំនងអ្វីទេ ។ អំណាចតុលាការ មានសិទ្ធិជំនុំជម្រះគ្រប់រឿងក្តីទាំងអស់ គិតទាំងរឿងក្តីរដ្ឋបាលផង ប៉ុន្តែរឿងក្តីទាក់ទងនឹងការបោះឆ្នោត គឺស្ថិតក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ។ ដូច្នេះ គឺគ្មានប៉ះពាល់ដល់ឯករាជភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ ហើយបើក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយរឿងក្តីដូចដែលបានលើកនោះ គឺវាជាការរំលោភលើសមត្ថកិច្ចរបស់តុលាការហើយ ។

១៣៨- នេះជាកិច្ចការមួយដែលយើងទាំងអស់គ្នា ពិសេសចៅក្រម មេធាវី អ្នកច្បាប់ ឬក៏ក្រុមប្រឹក្សាទាំងអស់ត្រូវខិតខំជួយពន្យល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងពីច្បាប់ ចេះពីនីតិវិធីជាដើម កាលណាយើងចេះ យល់ដឹងទាំងអស់គ្នាទៅអំពើរំលោភច្បាប់ក៏ចេះតែកាត់បន្ថយទៅដែរ ។

១៣៩- សូមមើលមាត្រានេះឱ្យចប់ បើយកតែមួយឃ្លាមកមើលពិបាកបកស្រាយណាស់ ដូច្នេះបើមើលច្បាប់ត្រូវមើលឱ្យអស់ន័យ ។ មាត្រា ១៣៣ថ្មី នៃរដ្ឋធម្មនុញ្ញចែងថា ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ ។ ប៉ុន្តែ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដាក់វិន័យលើចៅក្រមដែលប្រព្រឹត្តខុស។ សូមជម្រាបថា ចៅក្រមក៏ជាពលរដ្ឋដែរ គឺត្រូវមានទោសដូចគ្នា បើបានប្រព្រឹត្តខុស ។ ឧទាហរណ៍ បើប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនថាជាចៅក្រម ឬសមាជិកសភាទេ បើជាបទល្មើសជាក់ស្តែង គឺចាប់ឃុំខ្លួនតែម្តងអត់ចាំបាច់ស្នើសុំដកអភ័យឯកសិទ្ធិអ្វីទេ ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេច និងលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្តូរ ការផ្តាច់ពីមុខងារ ការដាក់ឱ្យនៅទំនេរ ការដាក់ឱ្យនៅក្រៅក្របខ័ណ្ឌ ការហូតងារចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ ហើយក្រុមប្រឹក្សាវិន័យមានសិទ្ធិសម្រេចលើការដាក់វិន័យចំពោះចៅក្រម ឬព្រះរាជអាជ្ញាដែលប្រព្រឹត្តខុស ។

១៤០- នេះជាឆន្ទៈរបស់ប្រជារាស្ត្រខ្មែរភាគច្រើន ដែលលោកប្រើអំណាចនេះតាមរយៈអំណាច នីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ មុននឹងមានការកាត់ទោស មានការចរចាគ្នាជាច្រើនលើករវាងរាជរដ្ឋាភិបាលកម្ពុជា និង អន្តរជាតិ ដើម្បីបង្កើតតុលាការកូនកាត់នេះឡើង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login