Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-17 08:34

កាលណាមានរឿងក្តីដល់តុលាការហើយ ការកាត់ក្តីរបស់តុលាការ ត្រូវមានអ្នកឈ្នះ និងអ្នកចាញ់ ទើបតែបង្កើតឱ្យមានតុលាការមានច្រើនថ្នាក់ ។ សាលាដំបូង ពិនិត្យទាំងអង្គហេតុ និងអង្គច្បាប់ បើមិនសុខចិត្តទេប្ដឹងទៅសាលាឧទ្ធរណ៍ សាលាឧទ្ធរណ៍ពិនិត្យទាំងអង្គហេតុ និងអង្គច្បាប់ទៀត ។ បើមិនសុខចិត្តទៀតប្តឹងទៅតុលាការកំពូល តុលាការកំពូលពិនិត្យអង្គច្បាប់ បើពិនិត្យឃើញមានខ្វះចន្លោះណាមួយ តុលាការកំពូលបង្វិលរឿងឱ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញ ទើបបញ្ជូនទៅតុលាការកំពូលម្តងទៀត ។ ការកាត់សេចក្តីរបស់តុលាការកំពូលជាការកាត់សេចក្តីចុងក្រោយបិទផ្លូវតវ៉ានេះជានីតិវិធី ។ ការកាត់សេចក្តីរបស់តុលាការថា ឱ្យអ្នកនេះចាញ់ ឬអ្នកនោះឈ្នះមិនមានអ្វីមកវាស់ឱ្យដូចយកម៉ែត្រមកវាស់នោះទេ តែអ្នកច្បាប់អាចត្រិះរិះពិចារណារកហេតុរកផលមួយបាន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login