Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-17 09:12

បើទាក់ទងនឹងសេចក្តីសម្រេច ឬសាលក្រម ឬសាលដីការបស់តុលាការក្នុងនីតិរួម អ្នកដែលកើតទុក្ខមិនសុខចិត្ត ដូចជាមិនអាចប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញឱ្យកាត់សេចក្តីថាតុលាការថ្នាក់នេះថ្នាក់នោះធ្វើខុស ឬត្រូវបានទេ ព្រោះមិនមែនជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ។ ក្រុមប្រឹក្សាធម្មនុញ្ញមិនមែនជាស្ថាប័នកំពូលលើតុលាការកំពូល ហើយក្រុមប្រឹក្សាធម្មនុញ្ញក៏មិនមែនជាស្ថាប័នមួយស្ថិតក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់តុលាការដែរ ។ បើសិនជាកំពុងដំណើរការនីតិវិធីតុលាការលេចចេញនូវបញ្ហាថា បទប្បញ្ញត្តិណាមួយនៃច្បាប់ ឬសេចក្តីសម្រេចរបស់ស្ថាប័ននានា ដែលគេអះអាងថា ប៉ះពាល់ដល់សិទ្ធិសារវន្តណាមួយ ម្ចាស់សំណើអាចលើកសំណើសុំឱ្យតុលាការពិនិត្យសំណើថា កន្លែងនេះខុសនឹងរដ្ឋធម្មនុញ្ញ អ៊ីចឹងតុលាការថ្នាក់នោះត្រូវស្នើមកតុលាការកំពូលដើម្បីពិនិត្យ បើតុលាការកំពូលពិនិត្យឃើញថាខុសមែន តុលាការកំពូលបញ្ជូនមកក្រុមប្រឹក្សាធម្មនុញ្ញ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login