Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៥១- បញ្ហាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីរដ្ឋធម្មនុញ្ញពីមុនមានរចនាសម្ព័ន្ធ សមាសភាពខុសគ្នាពីសព្វថ្ងៃឬទេ ឧទាហរណ៍ ឆ្នាំ១៩៤៧ ? ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាចមានវិសមិតភាពបានទេ ?

១៥២- អំណាចតុលាការ ធានារក្សាអនាគត និង ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។ ហេតុអ្វីបានជាចៅក្រមជម្រះក្តីមិនយុត្តិធម៌ ហើយចៅក្រមមិនអាចត្រូវគេដកមុខងារបានដោយសារអ្វី ?

១៥៣- ប្រជារាស្តចង់ប្តឹងចៅក្រម ឬតុលាការណាម្នាក់ តើត្រូវដាក់ពាក្យបណ្តឹងទៅកន្លែងណាទើបត្រឹមត្រូវ ?

១៥៤- តើវិវាទក្នុងការបោះឆ្នោត តែករណីនេះទាក់ទងនឹងផលប្រយោជន៍បុគ្គលមួយរូប ឬច្រើនរូប តើជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែរឬទេ ?

១៥៥- ចូរបញ្ជាក់បំភ្លឺយ៉ាងដូចម្តេចហៅថា "ការបកស្រាយច្បាប់" និង "ការផ្សព្វផ្សាយច្បាប់។ តើមានលក្ខណៈខុសគ្នាយ៉ាងណា ?

ចម្លើយ

១៥១- សមាសភាពអាចខុសគ្នា ព្រោះច្បាប់បង្កើតខុសពេលវេលាគ្នា ។ តាមច្បាប់លក្ខន្តិកៈចៅក្រម ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានវិសមិតភាព ។

១៥២- ចៅក្រមសម្រេចសេចក្តីដោយមានហេតុផលភស្តុតាង និងច្បាប់ជាសម្អាង ហើយអ្នកដែលការពារក្តីគឺមានមេធាវី ហ្នឹងគឺដំណើរការតាមនីតិវិធីច្បាប់ ដល់ទៅចោទចៅក្រមថា អយុត្តិធម៌ តើអយុត្តិធម៌ត្រង់ណា? ខុសច្បាប់ចំណុចណា? ព្រោះម្នាក់ៗត្រូវមានសម្អាង ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាអ្នកដាក់ពិន័យចៅក្រម ។

១៥៣- ប្រសិនបើប្រជារាស្រ្តចង់ប្តឹងចៅក្រម គឺត្រូវប្តឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលជាអ្នកមានសមត្ថកិច្ចដាក់ទណ្ឌកម្មចៅក្រម ។ ចំណែកឯតុលាការ គឺជាស្ថាប័នមួយដូច្នេះគេមិនអាចដាក់ទណ្ឌកម្មស្ថាប័នបានទេ ។

១៥៤- ក្រុមប្រឹក្សាធម្មនុញ្ញមិនដោះស្រាយរឿងទំនាស់បុគ្គលទេ ។

១៥៥- ការបកស្រាយច្បាប់ ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ ឬច្បាប់ ដើម្បីបំភ្លឺទៅនឹងភាពស្រពិចស្រពិលលើបញ្ញត្តិច្បាប់ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិបកស្រាយច្បាប់ ។ ចំណែកឯការផ្សព្វផ្សាយច្បាប់វិញ គឺគ្រាន់តែជាការអប់រំ ឬជូនព័ត៌មាន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login