Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៤៦- ហេតុអ្វីបានជាគេចែងថាតុលាការជាស្ថាប័នឯករាជ្យ?

១៤៧- តើប្រជាពលរដ្ឋខ្មែរមានសិទ្ធិទទួលបានតុលាការដែលមានសមត្ថភាពឯករាជ្យ និងឥតលំអៀងដែរឬទេ ? ម្យ៉ាងទៀត តើតុលាការនៅកម្ពុជាបច្ចុប្បន្នអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជារាស្ត្រដែរឬទេ ? សូមពិនិត្យមាត្រា ១២៧ថ្មី នៃរដ្ឋធម្មនុញ្ញ ។

១៤៨- មាត្រា ១៣១ថ្មី (មាត្រា ១១២ចាស់ ) មានតែអង្គការអយ្យការទេដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា ។ ដើមបណ្តឹងយល់ឃើញថា ការសម្រេចរបស់តុលាការពុំទាន់បានសមស្រប ធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈរបស់រដ្ឋ ប៉ុន្តែព្រះរាជអាជ្ញាពុំបានធ្វើបណ្តឹងអាជ្ញាទេ ។ តើគួរមានវិធានការចំពោះព្រះរាជអាជ្ញារូបនោះយ៉ាងណា ? មានទោសដែរឬទេ ?

១៤៩- តើអំណាចតុលាការរក្សាអនាគតដោយផ្អែកលើមូលដ្ឋានគតិយុត្ត ឬលក្ខខណ្ឌអ្វីខ្លះ ?

១៥០- នៅក្នុងពេលបច្ចុប្បន្នដែលមានការរីកចំរើននូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តើអំណាចតុលាការមានមូលដ្ឋានលើលក្ខណៈវិនិច្ឆ័យអ្វីខ្លះដែលនាំឱ្យបែងចែកអំណាចតុលាការ ខុសពីអំណាចកាត់ក្តីរបស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ?

ចម្លើយ

១៤៦- រដ្ឋធម្មនុញ្ញ បានចែងថា តុលាការជាស្ថាប័នឯករាជ្យ ការចែងបែបនេះមានន័យថា អំណាចពីរទៀត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺអំណាចនីតិប្រតិបត្តិ និងអំណាចនីតិបញ្ញត្តិ មិនអាចបញ្ជាលើអំណាចតុលាការបានទេ ពោលគឺតុលាការធ្វើសេចក្តីសម្រេចដោយឯករាជ្យ ក្នុងនាមប្រជាពលរដ្ឋខ្មែរដើម្បីផ្តល់នូវយុត្តិធម៌ដល់រាស្ត្រ និងសង្គម ។ ចំពោះការប្រតិបត្តិជាក់ស្តែង យើងមិនបដិសេធពីការខ្វះខាតលើចំណុចនេះទេ ព្រោះពាក្យថាជំនុំជម្រះហើយតែងតែមានអ្នកឈ្នះ និងអ្នកចាញ់ ដូច្នេះការទិតៀនកើតមានដោយជៀសមិនរួច ។ និយាយដោយខ្លីថា ឯករាជ្យដើម្បីអ្វី? គឺដើម្បីយុត្តិធម៌ ។

១៤៧- នៅក្នុងមាត្រានៃរដ្ឋធម្មនុញ្ញនេះ បានបញ្ញត្តិច្បាស់ណាស់ថា អំណាចតុលាការជាអំណាចឯករាជ្យ ហើយនៅក្នុងការអនុវត្តការងារជាក់ស្តែងត្រង់ឯករាជ្យ ឬមិនឯករាជ្យ គឺជាបញ្ហារបស់បុគ្គលខ្លួនឯងនោះទេ ប៉ុន្តែជារួមតុលាការ គឺឯករាជ្យ ។ ម្យ៉ាងវិញទៀត បើនិយាយអំពីសមត្ថភាពរបស់តុលាការនៅកម្ពុជាយើង ក៏យើងមានកំរិតរបស់យើងដែរ ជាពិសេសទាក់ទងនឹងជំនាញផ្នែកច្បាប់ និងខាងភាសាបរទេស ។

២៤៨- អត់រួចខ្លួនទេ ។ ត្រូវធ្វើពាក្យប្តឹងតាមលំដាប់លំដោយ ។

១៤៩- យើងដឹងហើយពាក្យថា រក្សាអនាគតិគឺមិនលម្អៀង ។ អំណាចតុលាការគ្របដណ្តប់លើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង ។ រឿងក្តីទាំងអស់ត្រូវប្តឹងចូលទៅតុលាការ ហើយតុលាការសម្រេចសេចក្តីដោយគោរពតាមផ្លូវបណ្តឹងនៃតុលាការនីមួយៗ ។ ដូច្នេះ ត្រូវផ្អែកលើច្បាប់ លើនីតិវិធី មានហេតុផល មានភស្តុតាង មានសាក្សីគ្រប់គ្រាន់ កុំភ័យ កុំរំភើប កុំធ្លាក់ក្នុងការអូសទាញ ការទិញទឹកចិត្ត ។ល ។

១៥០- ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសំខាន់ណាស់ ព្រោះការដោះស្រាយតាមផ្លូវតុលាការ មានឈ្នះមានចាញ់ដល់ដោះស្រាយក្រៅប្រព័ន្ធតុលាការមានការសម្របសម្រួល វិធីនេះគឺធ្វើតាមរយៈមជ្ឈត្តករ តាមរយៈអន្តរការី គេរកផ្លូវមួយគ្មានឈ្នះគ្មានចាញ់ ភាគីទាំងពីរស្រុះស្រួលយោគយល់គ្នា វិធីនេះល្អណាស់សម្រាប់ពួកឈ្មួញ ឬធុរជន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login