ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៤១- យោងមាត្រា ១២៨ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា "អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់” ។ បើសិនទៅថ្ងៃក្រោយយើងមានតុលាការពាណិជ្ជកម្ម តុលាការការងារ តុលាការរដ្ឋបាលហើយ យើងមានវិវាទកម្មជាមួយរដ្ឋធម្មនុញ្ញដែរឬទេ ?
១៤២- តាមមាត្រា ១២៩ ថ្មី ការជម្រះក្ដីផ្ដល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជាពលរដ្ឋខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន ។ មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្តី ។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន ។ “ឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន” ។ តើមានអ្វីវាស់វែងដឹង ?
១៤៣- តើថ្នាក់ណាជាអ្នកតែងតាំងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម?
១៤៤- តើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ចធ្វើអ្វីខ្លះ ?
១៤៥- ពេលមន្ត្រីតុលាការអនុវត្តខុសនីតិវិធីច្បាប់ តើស្ថាប័នណាជាអ្នកដាក់ទោស ?
ចម្លើយ
១៤១- អត់មានទេ ព្រោះវាស្ថិតនៅក្នុងការបង្កើតតុលាការជំនាញវិជ្ជាជីវៈនីមួយៗ ។
១៤២- កាលណាមានរឿងក្តីដល់តុលាការហើយ ការកាត់ក្តីរបស់តុលាការ ត្រូវមានអ្នកឈ្នះ និងអ្នកចាញ់ ទើបតែបង្កើតឱ្យមានតុលាការមានច្រើនថ្នាក់ ។ សាលាដំបូង ពិនិត្យទាំងអង្គហេតុ និងអង្គច្បាប់ បើមិនសុខចិត្តទេប្ដឹងទៅសាលាឧទ្ធរណ៍ សាលាឧទ្ធរណ៍ពិនិត្យទាំងអង្គហេតុ និងអង្គច្បាប់ទៀត ។ បើមិនសុខចិត្តទៀតប្តឹងទៅតុលាការកំពូល តុលាការកំពូលពិនិត្យអង្គច្បាប់ បើពិនិត្យឃើញមានខ្វះចន្លោះណាមួយ តុលាការកំពូលបង្វិលរឿងឱ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញ ទើបបញ្ជូនទៅតុលាការកំពូលម្តងទៀត ។ ការកាត់សេចក្តីរបស់តុលាការកំពូលជាការកាត់សេចក្តីចុងក្រោយបិទផ្លូវតវ៉ានេះជានីតិវិធី ។ ការកាត់សេចក្តីរបស់តុលាការថា ឱ្យអ្នកនេះចាញ់ ឬអ្នកនោះឈ្នះមិនមានអ្វីមកវាស់ឱ្យដូចយកម៉ែត្រមកវាស់នោះទេ តែអ្នកច្បាប់អាចត្រិះរិះពិចារណារកហេតុរកផលមួយបាន ។
១៤៣- បង្កើតដោយច្បាប់មួយ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ច្បាប់កំណត់ថា ៖
ច្បាប់នេះជាច្បាប់រៀបចំអង្គការ ។
១៤៤- សមត្ថកិច្ច ៖
១៤៥- ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាអ្នកមានសមត្ថកិច្ចទៅលើរឿងនេះ ។