Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៥៦- ការសម្រេចសេចក្តីរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានផ្តន្ទាទោសជាប់ពន្ធនាគារ និងពិន័យជាប្រាក់ តើការដាក់ទោសទណ្ឌចំពោះក្រុមណា ?

១៥៧- តើបុគ្គលណាអាចសម្រេចថាច្បាប់ធម្មនុញ្ញនេះត្រឹមត្រូវ ?

១៥៨- ហេតុអ្វីបានជាច្បាប់មិនអនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាធម្មនុញ្ញប្រកបមុខរបរផ្សេងៗ ?

១៥៩- ពេលប្រជាពលរដ្ឋមានបញ្ហាចំពោះសេចក្តីសម្រេចរបស់តុលាការ គាត់ចង់ប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែបើតាមរយៈរដ្ឋសភា ឬផ្លូវតុលាការគ្មានលទ្ធភាព តើគាត់អាចមានវិធីណាទើបប្តឹងទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញ ?

១៦០- តើរចនាសម្ព័ន្ធការងារក្រុមប្រឹក្សាធម្មនុញ្ញ អង្គភាព មន្ត្រីមាននរណាខ្លះ ?

ចម្លើយ

១៥៦- ក្រុមប្រឹក្សាធម្មនុញ្ញមិនមែនជាស្ថាប័ន ដែលមានសមត្ថកិច្ចផ្តន្ទាទោសដាក់ពន្ធនាគារដល់បុគ្គលណាដូចតុលាការទេ ប៉ុន្តែច្បាប់បានកំណត់ពិន័យ និងផ្តន្ទាទោសដល់បុគ្គលទាំងឡាយណាដែលមិនគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ។

១៥៧- គឺក្រុមប្រឹក្សាធម្មនុញ្ញ ។ បើក្រុមប្រឹក្សាធម្មនុញ្ញសម្រេចថាស្របនឹងរដ្ឋធម្មនុញ្ញហើយ ទើបព្រះមហាក្សត្រឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់នោះបាន ។

១៥៨- ដោយសារការត្រួតមុខងារក្នុងពេលតំណាលគ្នានេះមានផលអាក្រក់មិនល្អ ។ ឧទាហរណ៍ដូចជា ឯកឧត្តមឧត្តមសេនីយ៍ណាមួយចង់ទៅធ្វើតំណាងរាស្ត្រ ឬចង់ធ្វើសមាជិកព្រឹទ្ធសភាទាល់តែក្របខ័ណ្ឌឧត្តមសេនីយ៍សិន ប៉ុន្តែការតម្លើងថ្នាក់គេរក្សាទុកឱ្យ ។

១៥៩- បើទាក់ទងនឹងសេចក្តីសម្រេច ឬសាលក្រម ឬសាលដីការបស់តុលាការក្នុងនីតិរួម អ្នកដែលកើតទុក្ខមិនសុខចិត្ត ដូចជាមិនអាចប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញឱ្យកាត់សេចក្តីថាតុលាការថ្នាក់នេះថ្នាក់នោះធ្វើខុស ឬត្រូវបានទេ ព្រោះមិនមែនជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ។ ក្រុមប្រឹក្សាធម្មនុញ្ញមិនមែនជាស្ថាប័នកំពូលលើតុលាការកំពូល ហើយក្រុមប្រឹក្សាធម្មនុញ្ញក៏មិនមែនជាស្ថាប័នមួយស្ថិតក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់តុលាការដែរ ។ បើសិនជាកំពុងដំណើរការនីតិវិធីតុលាការលេចចេញនូវបញ្ហាថា បទប្បញ្ញត្តិណាមួយនៃច្បាប់ ឬសេចក្តីសម្រេចរបស់ស្ថាប័ននានា ដែលគេអះអាងថា ប៉ះពាល់ដល់សិទ្ធិសារវន្តណាមួយ ម្ចាស់សំណើអាចលើកសំណើសុំឱ្យតុលាការពិនិត្យសំណើថា កន្លែងនេះខុសនឹងរដ្ឋធម្មនុញ្ញ អ៊ីចឹងតុលាការថ្នាក់នោះត្រូវស្នើមកតុលាការកំពូលដើម្បីពិនិត្យ បើតុលាការកំពូលពិនិត្យឃើញថាខុសមែន តុលាការកំពូលបញ្ជូនមកក្រុមប្រឹក្សាធម្មនុញ្ញ ។

១៦០- មានអគ្គលេខាធិការដ្ឋានមួយ និងមានមន្ត្រីក្របខណ្ឌជាងចិតសិបនាក់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login