Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦១- អំពីប្រាក់បៀវត្សទ្រទ្រង់ជីវភាព បើមានវិសមិតភាពការងារ ។

១៦២- តើការបកស្រាយនិងវិនិច្ឆ័យរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើអធម្មនុញ្ញភាព ធ្វើតាមការបកស្រាយតាមពាក្យពេចន៍ ឬ គំនិតដើមរបស់នីតិនិពន្ធ ?

១៦៣- តើការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញមានផលប៉ះពាល់ និងផលប្រយោជន៍អ្វីខ្លះចំពោះព្រះរាជាណាចក្រកម្ពុជា ? ១៦៤- មាត្រា ១៤២ថ្មី តើហេតុអ្វីចាំបាច់ឱ្យមានការសម្រេចបិទផ្លូវតវ៉ារបស់សេចក្តីសម្រេចនៃក្រុមប្រឹក្សាធម្មនុញ្ញ ? ១៦៥- យោងមាត្រា ១៣៦ ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ ។ តើហេតុអ្វីមិនផ្ដល់ឱ្យរដ្ឋសភា ឬតុលាការក្នុងការធ្វើការបកស្រាយក៏ដូចជាការការពារការគោរព ។ តើគុណសម្បត្តិ ក៏ដូចជាគុណវិបត្តិយ៉ាងណាការផ្ទេរភារកិច្ចទៅឱ្យរដ្ឋសភា ឬ អំណាចតុលាការ ?

ចម្លើយ

១៦១- រដ្ឋបានឧបត្ថម្ភប្រាក់បៀវត្សសមរម្យ ពីព្រោះច្បាប់ចែងថាឋានៈ និងបុព្វសិទ្ធិប្រធានក្រុមប្រឹក្សាធម្មនុញ្ញស្មើនឹងប្រធានរដ្ឋសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈនិងបុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា ប៉ុន្តែការរៀបចំជាក់ស្តែងយើងយោគយល់ទៅដល់ការលំបាករបស់រដ្ឋ ។

១៦២- គឺផ្អែកលើមូលដ្ឋានគតិយុត្ត មើលរដ្ឋធម្មនុញ្ញ មើលច្បាប់ មើលទាំងសន្ធិសញ្ញា កតិកាសញ្ញា ទាំងឡាយក្រែងលោមានការពាក់ព័ន្ធ ។ ក្រុមប្រឹក្សាធម្មនុញ្ញថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ មើលគ្រប់អស់ហើយពេលខ្លះពិភាក្សាគ្នាសម្ងាត់នៅក្នុងបន្ទប់ពិភាក្សាគ្មានអ្នកណាចូលបានទេ សមាជិកក្មេងជាងគេជាលេខាធិការកត់ត្រា ពេលខ្លះជជែកគ្នាដាច់បាយរាប់ម៉ោង ។

១៦៣- ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញបង្កើតឡើង ដើម្បីធានាការពារមិនឱ្យមានអំណាចណាមួយ បុគ្គលណាមួយរំលោភលើរដ្ឋធម្មនុញ្ញ ។ នៅប្រទេសបារាំងគេចាត់ទុកជានិយ័តករ ដើម្បីកុំឱ្យអំណាចទាំងបីជាន់ជើងគ្នា ឬកកូរកកាយផ្ទៃក្នុងពីកន្លែងមួយទៅកន្លែងមួយ គឺយកច្បាប់ជាមូលដ្ឋានគតិយុត្ត ។

១៦៤- រយៈពេលកន្លងជាង ១០ឆ្នាំ មកហើយ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានច្រើន ដែលឯកឧត្តម លោក លោកស្រីបានដឹងហើយការសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចដោយមនសិការ មានភាពស្ងប់ គ្មានស្តាយក្រោយទេ ព្រោះទាមទារឱ្យមានភាពសុក្រឹតហ្មត់ចត់ជានិច្ច ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសម្រេចបិទផ្លូវតវ៉ា គឺគ្មានប្តឹងឧទ្ធរណ៍ ឬកំពូលទេ ហើយក៏មិនស្ថិតនៅក្នុងប្រព័ន្ធតុលាការដែរ និងឯករាជ្យ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ត ទៅលើគ្រប់អំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ បិទផ្លូវតវ៉ាចំពោះសមត្ថកិច្ច ឧទាហរណ៍ បកស្រាយរដ្ឋធម្មនុញ្ញ បកស្រាយច្បាប់ ដោះស្រាយវិវាទ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពីព្រោះនរដ្ឋធម្មនុញ្ញចែងអ៊ីចឹង ច្បាប់មេ ច្បាប់គោលចែងអីចឹង ច្បាប់រៀបចំអង្គការក៏ចែងអីចឹងដែរ ។ ពាក្យថា បិទផ្លូវតវ៉ា គឺចប់ត្រឹមប៉ុណ្ណឹងឯង នៅស្រុកបារាំងក៏ធ្វើយ៉ាងនេះដែរ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៃសាធារណរដ្ឋបារាំងក៏បិទផ្លូវតវ៉ាដែរ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញទាំងអស់ក៏បិទផ្លូវតវ៉ាដែរ ។ ការបិទផ្លូវតវ៉ានេះ មិនមែនបិទមិនឱ្យគេដឹងគេឮនោះទេ ព្រោះរាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញត្រូវចុះក្នុងរាជកិច្ចប្រកាសជាសាធារណៈ ។

១៦៥- សូមបញ្ជាក់ថា រដ្ឋសភាមានសមត្ថកិច្ចធ្វើច្បាប់ តុលាការមានសមត្ថកិច្ចយកច្បាប់ទៅអនុវត្ត ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដូច្នេះការពិនិត្យធម្មនុញ្ញភាព ឬបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់នេះនៅក្នុងប្រទេសប្រជាធិបតេយ្យសេរី គេច្រើនបង្កើតឱ្យមានស្ថាប័នឯករាជ្យ តាមបែបបារាំងមានក្រុមប្រឹក្សាធម្មនុញ្ញ ឬតុលាការធម្មនុញ្ញ បើប្រព័ន្ធច្បាប់អង់គ្លេសសាកសម គេប្រគល់ទៅឱ្យតុលាការកំពូលមួយគត់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login