Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦៦- ហេតុអ្វីបានជាច្បាប់រៀបចំអង្គការ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងព្រឹទ្ធសភាត្រូវតែពិនិត្យជាមុន ?

១៦៧- តើនៅពេលសមាជិកក្រុមប្រឹក្សាធម្មនុញ្ញប្រព្រឹត្តខុស តើនរណាមានសមត្ថកិច្ចដាក់វិន័យ ?

១៦៨- ប្រសិនបើមានស្ថាប័នណាមួយមិនគោរពរដ្ឋធម្មនុញ្ញ តើក្រុមប្រឹក្សាធម្មនុញ្ញមានវិធានការយ៉ាងដូចម្តេច ?

១៦៩- ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នឯករាជ្យ ។ ប្រសិនបើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនប្រកាន់អព្យាក្រឹតភាព តើមានវិធានណាមួយសម្រាប់ដាក់ទណ្ឌកម្ម ?

១៧០- បើផ្អែកតាមជំពូក ១១ថ្មី ដែលបញ្ញត្តិស្តីអំពីអំណាចតុលាការ ហើយក្នុងនោះមានមាត្រាមួយចំនួនបានចែងថា  "អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង" "មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្តី” ។ ប៉ុន្តែនៅក្នុងវិវាទបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺត្រូវប្រគល់ភារកិច្ច និងតួនាទីជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ។ តើការធ្វើរបៀបនេះប៉ះពាល់ដល់អំណាចតុលាការដែលជាស្ថាប័នឯករាជ្យដែរឬទេ ?

ចម្លើយ

១៦៦- រដ្ឋធម្មនុញ្ញតម្រូវ ហេតុអ្វីបានជារដ្ឋធម្មនុញ្ញតម្រូវ? ពីព្រោះច្បាប់រៀបចំអង្គការកាលណាបង្កើតទៅអាចប៉ះពាល់ដល់ឯកភាពជាតិ ប៉ះពាល់ដល់អធិបតេយ្យជាតិ ឬប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ ។ ចំពោះបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ព្រឹទ្ធសភា អាងតែខ្លួនធ្វើបទបញ្ជាខ្លួនឯងចេះតែអនុម័តពង្រីកអំណាចទៅប៉ះពាល់អំណាចពីរទៀត អីចឹងហើយបានច្បាប់តម្រូវឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យជាមុន ។

១៦៧- គឺក្រុមប្រឹក្សាធម្មនុញ្ញប្រជុំ ហើយប្រសិនបើកំហុសហ្នឹងមានភស្តុតាងគ្រប់គ្រាន់ត្រូវអនុម័តបញ្ចេញ ចេញដោយសំឡេង ២/៣ នៃសមាជិកទាំងមូល ។

១៦៨- សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញមិនមែនជាតុលាកាធម្មនុញ្ញទេ វាមានន័យខុសគ្នាបន្តិច ។ តុលាការធម្មនុញ្ញ កាត់សេចក្តីអំពីអំពើណាមួយដែលរំលោភលើរដ្ឋធម្មនុញ្ញ ចំណែកក្រុមប្រឹក្សាធម្មនុញ្ញយើងបានត្រឹមតែត្រួតពិនិត្យធម្មនុញ្ញភាពប៉ុណ្ណោះ ។

១៦៩- មាននៅក្នុងបទបញ្ជាផ្ទៃក្នុង ។ ក្នុងសមត្ថកិច្ច សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ត្រូវប្រកាន់ឥរិយាបថធ្វើការងារជាអ្នកអព្យាក្រឹត ប៉ុន្តែមិនមែនមានន័យថា ក្រៅពីការងារអ្នកនោះឯងមិនធ្វើនយោបាយ ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិនយោបាយដូចប្រជាពលរដ្ឋដទៃទៀតដែរ ។

១៧០- សូមបញ្ជាក់ថា ទី១ រដ្ឋធម្មនុញ្ញតម្រូវ (មាត្រា ១៣៦ថ្មី) ទី២ ច្បាប់បោះឆ្នោតតម្រូវ ប៉ុន្តែបានតែរឿងវិវាទបោះឆ្នោត មិនចូលក្នុងនីតិរួមទេ ប្រសិនបើរឿងនោះទាក់ទងនឹងនីតិរួម ឧទាហរណ៍ថាជាបទល្មើសដែលមានចែងដោយឡែក ហ្នឹងចូលសមត្ថកិច្ចតុលាការ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login