សេដ្ឋកិច្ចអាឡឺម៉ង់ខាងកើតពឹងផ្អែកលើវិស័យៈ
- វិស័យឧស្សាហកម្មៈ ប្រទេសអាឡឺម៉ង់ខាងកើតជាប្រទេសឈរនៅលំដាប់ទី១ នៅអឺរ៉ុបខាងកើតផ្នែកសេដ្ឋកិច្ច ។ មូលដ្ឋានគ្រឹះឧស្សាហកម្មមានធ្យូង ថ្ម ។ ផលិតផលឧស្សាហកម្មមានគីមី គ្រឿងម៉ាស៊ីនអេឡិចត្រូនិច រថយន្ត...
- វិស័យកសិកម្ម មានផ្ទៃដីកសិកម្ម ៥៩% នៃផ្ទៃប្រទេស ។ មានកសិដ្ឋានរដ្ឋចំនួន ៤៧១ ចែកជា ៣៩០០សហករណ៍
- វិស័យពាណិជ្ជកម្ម អាឡឺម៉ង់ខាងកើតនាំចេញផលិតផលឧស្សាហកម្មច្រើនជាងគេទៅកាន់ទីផ្សារអឺរ៉ុបខាងកើត ជាពិសេសទៅកាន់សហភាពសូវៀត ហើយនាំចូលមកវិញនូវវត្ថុធាតុដើម ។