ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣៣៦- រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនីមួយៗ ចុះនៅសម័យរបបកម្ពុជាប្រជាធិបតេយ្យមានច្បាប់រដ្ឋធម្មនុញ្ញដូចបណ្តាប្រទេសនានានៅលើសកលលោកដែរ ហេតុអ្វីនៅសម័យនោះគេមិនយកច្បាប់មកអនុវត្តជួយទៅវិញគេយកទ្រឹស្ដីអង្គការមកអនុវត្ត តើនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញដែរឬទេ ? បើមានសូមជួយបកស្រាយ ? បើគ្មានសូមជួយបកស្រាយ ?
៣៣៧- បើច្បាប់ព្រហ្មទណ្ឌផ្ទុយនឹងរដ្ឋធម្មនុញ្ញ តើត្រូវផ្លាស់ប្តូរយ៉ាងណា ?
៣៣៨- តើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាដូច ឬក៏ខុសពីច្បាប់អន្តរជាតិ ?
៣៣៩- ហេតុអ្វីក៏រដ្ឋធម្មនុញយើងមិនបញ្ចូលសញ្ញាសាសនារបស់ព្រះពុទ្ធក្នុងរដ្ឋធម្មនុញ្ញ តើសញ្ញានេះកំណត់ដូចម្តេច? ៣៤០- តើអាចមានករណីណាមួយទេដែលរដ្ឋធម្មនុញ្ញត្រូវធ្វើការផ្លាស់ប្តូររបបទាំងស្រុង លើកលែងករណីផ្លាស់ប្តូររបប? ចម្លើយ
៣៣៦- រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យមាន ១៦ជំពូក និង ២១មាត្រា ។ រដ្ឋធម្មនុញ្ញរបស់ខ្មែរក្រហម មានតែមួយទេនៅលើពិភពលោក ។ ប្រទេសសហភាពសូវៀត ចិន វៀតណាម ឡាវ បណ្តាប្រទេសអឺរ៉ុបខាងកើត ដែលជាប្រទេសសង្គមនិយមដែរ ប៉ុន្តែរដ្ឋធម្មនុញ្ញគេមានច្រើនមាត្រា ហើយបន្ទាប់ពីរដ្ឋធម្មនុញ្ញ ប្រទេសកុម្មុយនីស្ត ទាំងនោះមានបង្កើតច្បាប់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងប្រទេសដូចជា ច្បាប់ព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ ច្បាប់រដ្ឋប្បវេណី នីតិវិធីរដ្ឋប្បវេណី ច្បាប់ពន្ធដារ ច្បាប់គយ ច្បាប់ទីផ្សារ ។ល ។ ប៉ុន្តែកម្ពុជាប្រជាធិបតេយ្យ តាមខ្ញុំស្រាវជ្រាវរដ្ឋសភាប្រជុំបានតែម្តងគត់ គឺអនុម័តរដ្ឋធម្មនុញ្ញហើយចប់គ្មានដែលប្រជុំពិភាក្សាធ្វើច្បាប់អ្វីទេ។ ខ្មែរក្រហមគេធ្វើរដ្ឋធម្មនុញ្ញនេះគ្រាន់តែសម្រាប់បង្គ្រប់ល័ក្ខខ័ណ្ឌ ឱ្យអង្គការសហប្រជាជាតិទទួលស្គាល់ប៉ុណ្ណោះ ។
៣៣៧- គឺត្រូវមានសំណើទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញតាមនីតិវិធី ។ ឧទាហរណ៍ មានមាត្រាណាមួយផ្ទុយនឹងរដ្ឋធម្មនុញ្ញត្រូវធ្វើសំណើទៅក្រុមប្រឹក្សាធម្មនុញ្ញធ្វើការបកស្រាយ ហើយបើក្រុមប្រឹក្សាធម្មនុញ្ញចេញសេចក្តីសម្រេច យ៉ាងណាគឺបិទផ្លូវតវ៉ា ។
៣៣៨- ពាក្យថា ច្បាប់អន្តរជាតិ មានន័យទូលាយណាស់ ប៉ុន្តែច្បាប់អន្តរជាតិកំពូល គឺសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស ឆ្នាំ១៩៤៨ បន្ទាប់មកទៀតមានអនុសញ្ញា កតិកាសញ្ញាផ្សេងៗរបស់អង្គការសហប្រជាជាតិ ហើយអ្វីដែលប្រទេសយើងទទួលស្គាល់ គឺយើងបានសរសេរសង្ខេបចូលក្នុងរដ្ឋធម្មនុញ្ញយើងទាំងអស់ ។ ក្នុងប្រទេស ប្រជាធិបតេយ្យនៅលើពិភពលោកប្រហែលជាមានតែប្រទេសកម្ពុជាយើងទេ ដែលក្លាហានសរសេរចូលក្នុងច្បាប់កំពូលរបស់ខ្លួន អំពីសិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិជនពិការ សិទ្ធិជនជាតិភាគតិច សិទ្ធិក្នុងវប្បធម៌ សិទ្ធិក្នុងជំនឿសាសនា គឺសរសេរទាំងអស់ នេះដោយសារឆន្ទៈរបស់ប្រជារាស្ត្រខ្មែរតាមរយៈសភាធម្មនុញ្ញឆ្នាំ១៩៩៣ ។ ឆ្លងកាត់ពីឆ្នាំ១៩៧០ មកដល់ឆ្នាំ១៩៩១ មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្មែរស្គាល់រសជាតិទាំងអស់ អ៊ីចឹងហើយបានជាយើងសរសេរដាក់ក្នុងហ្នឹង ។ ខ្ញុំហ៊ានថា គ្មានមាត្រាណាមួយ ឃ្លាណាមួយក្នុងច្បាប់ខ្មែរ ដែលផ្ទុយពីគោលការណ៍រួមនៃច្បាប់អន្តរជាតិទេ ។
៣៣៩- ពុទ្ធសាសនាយើងមានទង់ព្រះពុទ្ធសាសនា ដែលជាទង់មានលក្ខណៈអន្តរជាតិ ហើយបានយកទៅតម្កល់នៅអង្គការសហប្រជាជាតិ អីចឹងមិនចាំបាច់មាននិម្មិតសញ្ញាទេ ។
៣៤០- បើមានរដ្ឋប្រហារហើយ អ្វីៗគឺព្យូរអស់ហើយ គ្មាននរណាការពារទេ ។