ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣១៦- តើច្បាប់មានឥទ្ធិពលដែរឬទេ ដើម្បីឱ្យមេឃនិងដីដែលទើបតែឆ្លងកាត់ភាពអន្ធកាលអាចទទួលសមភាពនៃពន្លឺព្រះអាទិត្យ ?
៣១៧- នៅក្នុងច្បាប់បោះឆ្នោតបានចែងថា នៅក្នុងយុទ្ធនាការឃោសនាម្តងៗ មិនត្រូវឱ្យគណបក្សនីមួយៗ ដៀមដាម ជេរប្រមាថ មើលងាយគ្នាទេ ក៏ប៉ុន្តែតាមការសង្កេតរបស់យើងខ្ញុំឃើញថា ពេលយុទ្ធនាការម្តងៗនៅតែមានមិនដែលខាន។ ដូច្នេះនៅក្នុងទោសបញ្ញត្តិនៃច្បាប់ តើត្រូវវិសោធនកម្មត្រង់មាត្រាទោសបញ្ញត្តិឱ្យខ្លាំងជាងហ្នឹងបានទេ ?
៣១៨- សូមជួយពន្យល់ពាក្យ “ បកស្រាយច្បាប់ ” និងពាក្យ “ផ្សព្វផ្សាយច្បាប់” ។
៣១៩- តើមាននីតិវិធីយ៉ាងណា អំពីការប្រមាថរវាងគណបក្សនយោបាយ និងគណបក្សនយោបាយ ដើម្បីកុំឱ្យយុវជនដិតដាមការមើលងាយគ្នារវាងខ្មែរ និងខ្មែរ ?
៣២០- តើពាក្យ "នីត្យានុកូលភាព" "បច្ឆាកាល" និង "អាទិកាល” មានន័យដូចម្តេច ?
ចម្លើយ
៣១៦- ច្បាប់កាលណាចូលជាធរមានហើយ ចាប់បង្ខំហើយ ទោះមេឃយ៉ាងម៉េចក៏ដោយ រញ្ជួយដីក៏ដោយ គឺពលរដ្ឋត្រូវតែគោរព។ នេះប្រហែលជាចង់និយាយពីប្រសិទ្ធភាពនៃច្បាប់។ អ្នករៀនច្បាប់ប្រហែលជាយល់ហើយ ការរៀនទ្រឹស្តីជាការពិបាកមួយ ហើយនៅពេលអនុវត្តជាការពិបាកមួយទៀត គឺត្រូវការដោះស្រាយ ត្រូវការពន្យល់ ។ ប្រទេសមានអារ្យធម៌ខ្ពង់ខ្ពស់យ៉ាងម៉េចក៏ដោយ គឺនៅតែមានការរំលោភដដែល។ យើងអាចឃើញហើយ ប្រទេសណាមួយមិនមានគុក គ្មានប្រទេសណាមិនមានតុលាការ នគរបាលយុត្តិធម៌ទេ គឺដើម្បីអ្វី ? គឺដើម្បីការពារផលប្រយោជន៍បុគ្គលផង ផលប្រយោជន៍សង្គមផង ។
៣១៧- ទោសបញ្ញត្តិនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាននៅក្នុងជំពូកទី ១១ ចាប់ពីមាត្រា ១២២ថ្មី ទៅដល់មាត្រា ១៣៣ ដូច្នេះសរុបមកមានចំនួន ១១ មាត្រា ។ បើយើងពិនិត្យមើលទៅ យើងពិបាកនឹងថាទោសទាំងនេះស្រាលណាស់ ពីព្រោះទោសនេះមិនទាន់បានគិតជាមួយនឹងបទល្មើសព្រហ្មទណ្ឌផ្សេងទៀតទេ ដែលជាសមត្ថកិច្ចរបស់តុលាការ ។ ឧទាហរណ៍ថា ការបង្កការខូចខាតដល់ទ្រព្យសម្បត្តិឯកជន ឬទ្រព្យសម្បត្តិសាធារណៈក្នុងពេលឃោសនាបោះឆ្នោត ឬក៏ការយកអាវុធយុទ្ធភ័ណ្ឌទៅគំរាមនៅក្នុងការិយាល័យបោះឆ្នោត ។ ចំពោះការស្នើសុំឱ្យធ្វើវិសោធនកម្មច្បាប់ គឺជាសិទ្ធិរបស់តំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា ឬរាជរដ្ឋាភិបាល ក្នុងការផ្ដួចផ្ដើមនោះ មិនមែនជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ ។ ប៉ុន្តែដោយសារច្បាប់បោះឆ្នោត គឺជាច្បាប់រៀបចំអង្គការ ដូច្នេះក្រោយពីរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ត្រូវតែបញ្ជូនមកក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យធម្មនុញ្ញភាពនៃច្បាប់នោះ ។
៣១៨- ការបកស្រាយច្បាប់ គឺជាការយកកថាខ័ណ្ឌមាត្រាណាមួយ ឬមាត្រាណាមួយនៃច្បាប់ ប៉ុន្តែមិនមែនច្បាប់ទាំងមូលនោះទេមកសិក្សាលម្អិត និងស៊ីជម្រៅដោយក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈសំណើពីប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី តំណាងរាស្រ្ត ១/១0 និងសមាជិកព្រឹទ្ធសភា ១/៤ ក្នុងគោលបំណងពិនិត្យឱ្យឃើញថា តើខ្លឹមសាររបស់កថាខ័ណ្ឌមាត្រាណាមួយ ឬបទបញ្ញត្តិនៃមាត្រារបស់ច្បាប់ណាមួយស្របទៅនឹងរដ្ឋធម្មនុញ្ញឬទេ ។ ឧទាហរណ៍ មុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្តេចនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយមាត្រា ១៧ និង មាត្រា ១៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពីព្រោះនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីអនុវត្ត មាត្រា ១៧ និង មាត្រា ១៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើសពីអ្វីដែលមាននៅក្នុងខ្លឹមសារដើមរបស់ច្បាប់ ។ តាមរយៈប្រការនៃបទបញ្ជានោះបានបញ្ញត្តិថា “ប្រសិនបើបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បច្ចុប្បន្នជាអភិបាល ឬអភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើពាក្យលាលែងពីមុខតំណែងឱ្យបានមួយសប្តាហ៍មុនថ្ងៃ ឃោសនាបោះឆ្នោត” ប៉ុន្តែបើពិនិត្យមើលនៅក្នុងច្បាប់វិញ មាត្រា ១៧ និង មាត្រា ១៨ ចែងត្រឹមតែថា ” បើបេក្ខជនឈរឈ្មោះនោះ គឺជាមន្ត្រីរាជការ ឬអភិបាល អភិបាលរង រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវដាក់ពាក្យឈប់ពិសេស” ។ ចំណែកឯការផ្សព្វផ្សាយច្បាប់វិញ គឺគ្រាន់តែជាការណែនាំ និងផ្តល់ជាព័ត៌មានអំពីខ្លឹមសារនៃច្បាប់ណាមួយ ជាពិសេសច្បាប់ថ្មីដែលទើបតែនឹងចូលជាធរមានក្នុងគោលបំណងចង់ឱ្យប្រជាពលរដ្ឋចេះច្បាប់ និងកុំឱ្យប្រព្រឹត្តបទល្មើសណាមួយ ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ ឬសង្គម ។
៣១៩- កាលណាគណបក្សជេរគ្នា គឺវានាំឱ្យមានការប៉ះពាល់ដល់សង្គម ដូច្នេះហើយបានជាតាមគោលការណ៍នៃច្បាប់បោះឆ្នោត គេតម្រូវឱ្យគណបក្សនយោបាយទាំងអស់គោរពគ្នាទៅវិញទៅមក ឧទាហរណ៍ មាត្រា ៧០ នៃច្បាប់នេះបានចែងពីការឃោសនាបោះឆ្នោត គឺឱ្យយកកម្មវិធីនយោបាយមកឃោសនាដើម្បីឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាប ច្បាប់ហាមមិនឱ្យគណបក្សនយោបាយជេរប្រមាថគ្នាទេ ។ នៅក្នុងក្រមសីលធម៌របស់គណបក្សនយោបាយក៏មានចែងពីការហាមជេរប្រមាថគ្នារវាងគណបក្សនិងគណបក្សដែរ ហើយសមាជិកគាំទ្រគណបក្សនយោបាយទាំងអស់ត្រូវគោរពតាមវិធានដែលមានចែងខាងលើនេះ ។ ដូច្នេះដើម្បីជៀសវាងការជះឥទ្ធិពលអាក្រក់ទៅលើយុវជន ដែលបង្កឡើងដោយសារការជេរប្រមាថរវាងគណបក្សនិងគណបក្ស យើងត្រូវគោរពតាមគោលការណ៏ពីរយ៉ាងគឺ ៖
៣២០- អត្ថន័យនៃពាក្យខាងក្រោម ៖