2019-11-05 15:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យមាន ១៦ជំពូក និង ២១មាត្រា ។ រដ្ឋធម្មនុញ្ញរបស់ខ្មែរក្រហម មានតែមួយទេនៅលើពិភពលោក ។ ប្រទេសសហភាពសូវៀត ចិន វៀតណាម ឡាវ បណ្តាប្រទេសអឺរ៉ុបខាងកើត ដែលជាប្រទេសសង្គមនិយមដែរ ប៉ុន្តែរដ្ឋធម្មនុញ្ញគេមានច្រើនមាត្រា ហើយបន្ទាប់ពីរដ្ឋធម្មនុញ្ញ ប្រទេសកុម្មុយនីស្ត ទាំងនោះមានបង្កើតច្បាប់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងប្រទេសដូចជា ច្បាប់ព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ ច្បាប់រដ្ឋប្បវេណី នីតិវិធីរដ្ឋប្បវេណី ច្បាប់ពន្ធដារ ច្បាប់គយ ច្បាប់ទីផ្សារ ។ល ។ ប៉ុន្តែកម្ពុជាប្រជាធិបតេយ្យ តាមខ្ញុំស្រាវជ្រាវរដ្ឋសភាប្រជុំបានតែម្តងគត់ គឺអនុម័តរដ្ឋធម្មនុញ្ញហើយចប់គ្មានដែលប្រជុំពិភាក្សាធ្វើច្បាប់អ្វីទេ។ ខ្មែរក្រហមគេធ្វើរដ្ឋធម្មនុញ្ញនេះគ្រាន់តែសម្រាប់បង្គ្រប់ល័ក្ខខ័ណ្ឌ ឱ្យអង្គការសហប្រជាជាតិទទួលស្គាល់ប៉ុណ្ណោះ ។