ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣០៦- តើអ្វីជាច្បាប់ Civil Law និង Common Law ? តើច្បាប់ទាំងពីរនេះមានអត្ថន័យខុសគ្នាបែបណាដែរ?
៣០៧- ការរំលោភបូរណភាពពីពួកសៀមនៅតាមខ្សែបន្ទាត់ព្រំដែនខ្មែរ តើស្ថាប័នកំពូលដែលមានឧបនិស្ស័យក្នុងការការពារការគោរពច្បាប់ ត្រូវប្រកាសអំពីភាពរំលោភទាំងនោះជាសាធារណៈដល់ពលរដ្ឋកម្ពុជាដែរឬទេ ?
៣០៨- តើមានវិសមភាពដែរឬទេ ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងរដ្ឋ ឬប្រទេសមួយដែលអង្គការអំណាចកំពូលទាំង៣ត្រូវបានកាន់កាប់ដោយបេក្ខជនដែលប្រសូត្រចេញពីគណបក្សតែមួយ ?
៣០៩- ក្នុងនាមប្រជារាស្ត្រធម្មតា បើសិនមានភាពខុសពីធម្មតាចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ តើយើងគួរដាក់ពាក្យបណ្តឹងតាមវិធីណា? កន្លែងណា? ដើម្បីទទួលផ្លូវភាពយុត្តិធម៌ចំពោះការបោះឆ្នោតដែលមានភាពសុក្រឹត?
៣១០- នៅក្នុងអង្គភាពមួយតើយោធាអាចមានការជ្រើសរើសតែងតាំងជាសមាជិក ឬឃោសនានយោបាយដែរឬទេ ? ចម្លើយ
៣០៦- អត្ថន័យនៃពាក្យដូចជា ៖
៣០៧- ស្ថាប័នកំពូលដែលមានឧបនិស្ស័យក្នុងការការពារការគោរពច្បាប់ មិនដឹងចង់សួរពីអ្វីទេ បញ្ហានេះជាបញ្ហាបច្ចុប្បន្នភាព យើងចាំស្ដាប់មេ មេដោះស្រាយតាមរបៀបណា តាមវិធីសាស្រ្តដោយសន្តិវិធី ។ ដោះស្រាយតាមកម្លាំងអាវុធមិនស្រួលប៉ុន្មានទេ ព្រោះសាកល្បងគ្នាពីរប្រាវរួចហើយ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០០៨ ម្តង ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០០៩ ម្តង មិនស្រួលប៉ុន្មានទេ ប៉ុន្តែស្មារតីប្រុងប្រយ័ត្នការពារឯករាជ្យទឹកដី យើងមិនធ្វេសប្រហែសឡើយ ។
៣០៨- សំណួរនយោបាយហើយ អង្គការកំពូលទាំងបីជាគោលការណ៍ច្បាប់បែងចែកដាច់ពីគ្នា មិនឱ្យអំណាចណារំលោភអំណាចណាបានទេ បើរំលោភលើគ្នានាំឱ្យច្របូកច្របល់ ។
៣០៩- បើមានអ្នកមិនសុខចិត្ត និងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺត្រូវប្តឹងមកក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកកាត់ក្តីរឿងបោះឆ្នោត ប៉ុន្តែបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើខុស គឺមានរដ្ឋសភាជាអាណាព្យាបាលបើឃើញមានភាពមិនប្រក្រតីចំពោះបុគ្គល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវប្តឹងទៅរដ្ឋសភា ព្រោះរដ្ឋសភាអាចបោះឆ្នោតដកសេចក្តីទុកចិត្តចំពោះប្រធាន ឬសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន ។
៣១០- ច្បាប់ស្តីពីគណបក្សនយោបាយ ហាមមិនឱ្យកងកម្លាំងប្រដាប់អាវុធមានរចនាសម្ព័ន្ធបក្សនៅក្នុងអង្គភាពឡើយ តុលាការក៏ដូច្នេះដែរ ។