Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១១- សូមឯកឧត្តមជួយបកស្រាយ ភាពដាច់ដោយឡែកពីគ្នារវាងអំណាចកំពូលទាំងបី ។

៣១២- តើនៅពីមុខពាក្យ “មាត្រា” ។ អាចប្រើពាក្យ “ទី” បានឬទេ? បើមិនបានព្រោះអ្វី?

៣១៣- ហេតុអ្វីច្បាប់នៅក្នុងតុលាការប្រទេសកម្ពុជាពុំសូវមានប្រសិទ្ធភាព ?

៣១៤- នៅសម័យមុនមានបណ្ឌិតតែ ១៨អង្គ ប៉ុន្តែអាចធ្វើឱ្យប្រទេសជាតិត្រចះត្រចង់បានតាមច្បាប់គំនិត ។ ចុះហេតុអ្វីបច្ចុប្បន្នផ្ទុយស្រឡះហើយតែបែរជាមិនអាច ?

៣១៥- តើច្បាប់ធ្វើឡើងដើម្បីប្រយោជន៍អ្វី ? ដើម្បីឱ្យនរណាអនុវត្ត និងប្រើប្រាស់ ?

ចម្លើយ

៣១១- គោលការណ៍នៃការបែងចែកអំណាចជាបីដាច់ពីគ្នា អំណាចទាំងបីនោះ គឺអំណាចនីតិប្បញ្ញត្តិ ជាអ្នកធ្វើច្បាប់នីតិប្រតិបត្តិជាអ្នកអនុវត្តច្បាប់ និងអំណាចតុលាការទាក់ទងនឹងយុត្តិធម៌ ការពារសិទ្ធិរបស់ពលរដ្ឋ នេះគឺជាគោលការណ៍សកល ផ្ទុយពីសង្គមដែលអំណាចទាំងអស់ចេញពីមនុស្សតែម្នាក់ ។ បើកាលណាអំណាចច្របូកច្របល់ វានាំឱ្យសង្គមច្របូកច្របល់ និងអាចឈានទៅរកអន្តរាយ ។

៣១២- នេះជាបញ្ហាអក្សរសាស្ត្រហើយ ឥឡូវយើងឃើញច្បាប់សរសេរយ៉ាងម៉េច បើយ៉ាងនោះទៅកុំបន្ថែមឬបន្ថយអី ។

៣១៣- នេះជារឿងលើការអនុវត្តទេ រឿងមនុស្សយកទៅអនុវត្ត ដូច្នេះយើងនឹងខិតខំផ្សព្វផ្សាយអប់រំ ហើយរាជរដ្ឋាភិបាលតាំងពីអាណត្តិទី១ រហូតពេលនេះមានទិសដៅយុទ្ធសាស្ត្ររួចហើយ គឺធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ។ ដំណើរការកំណែទម្រង់មិនមែនជាការងាយស្រួលទេ គឺត្រូវធ្វើជាជំហានៗ យើងបានផ្លែផ្កាជាបណ្តើរៗ ហើយដូចជាយើងមានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានសាលាចៅក្រម សាលាមេធាវី សាលាសារការី សាលាក្រឡាបញ្ជី ។ ដើម្បីឱ្យអំណាចមានដំណើរការល្អ អនុវត្តមានប្រសិទ្ធភាពទាល់តែមានធនធានមនុស្ស ។

៣១៤- គឺវាអាចនេះជាសម័យទំនើប មនុស្សរៀនតាមប្រព័ន្ធអីុនធឺណេតហើយ តែយើងត្រូវធ្វើពីមួយជំហានទៅមួយជំហាន ។

៣១៥- សំណួរនេះអ្នកច្បាប់ឬយ៉ាងណាទេដែលសួរនេះតែចង់បញ្ជាក់ថាមានសុភាសិតបារាំងមួយថា “ភាពចាំបាច់តម្រូវឱ្យធ្វើច្បាប់ “La nécessité fait loi” ។ ក្នុងការគ្រប់គ្រងវិស័យនីមួយៗ គឺមានតម្រូវការទៅតាមពេលវេលា ទៅតាមការវិវឌ្ឍ បើមិនធ្វើច្បាប់ទេគឺមិនកើតទេ ដើម្បីកុំឱ្យអំណាចទាំងអស់ចេញពីបុគ្គលមួយរូប ។ ដើម្បីឱ្យនរណាអនុវត្ត? គឺប្រជាពលរដ្ឋទាំងពីរភេទក្នុងប្រទេសទាំងអស់គ្នាស្មើភាពគ្នាចំពោះមុខច្បាប់ ហើយគ្មាននរណានៅពីលើច្បាប់ទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login