Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣០១- តើក្រុមប្រឹក្សាខេត្តមានសិទ្ធិចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋដែរឬទេ? តើក្រុមប្រឹក្សាស្រុកមានសិទ្ធិចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែរឬទេ ?

៣០២- តើសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិមានខ្លឹមសារខុសគ្នាដូចម្តេច ?

៣០៣- ហេតុអ្វីបានជាអំពើលួចចាប់ពី ០២ នាក់ ឡើងទៅចាត់ទុកជាអំពើប្លន់ ?

៣០៤- សូមជួយបកស្រាយនូវពាក្យចំនួនបី គឺធម្មានុរូបភាព សមាគតរដ្ឋ និងធម្មនុញ្ញភាព ?

៣០៥- តើមានទោសឬទេ? ចំពោះករណីដែលកើតមាននៅក្នុងអំឡុងការចុះឈ្មោះបោះឆ្នោត ការឃោសនា បោះឆ្នោត និង ការបោះឆ្នោតនោះ គឺតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិលបានដាក់ពាក្យបណ្តឹង ឬបានលើកយកទៅផ្សព្វផ្សាយតាមប្រព័ន្ធឃោសនាទាំងក្នុង និងក្រៅប្រទេសតែក្រោយការស្រាវជ្រាវអង្កេតហេតុការណ៍នោះ គឺមិនពិតទៅវិញ ។ ដូច្នេះចំពោះអ្នកប្តឹង និងអ្នកផ្សព្វផ្សាយគប្បីមានរូបភាព ឬទម្ងន់ទោសណាមួយ ព្រោះបច្ចុប្បន្នពុំទាន់មានទោសកំណត់សំរាប់អ្នកប្តឹង និងអ្នកផ្សាយខុស ។ តែចំពោះការពិតអ្នកប្រព្រឹត្តតែងទទួលការពិន័យ ។ បើពុំនោះទេអ្នកមានបំណងមិនល្អអាចបង្កការរំខានដល់សមត្ថកិច្ចគ្រប់ថ្នាក់ ។

ចម្លើយ

៣០១- ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានច្បាប់ស្តីពីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឱ្យបានម្នាក់មួយ១ព្រោះយើងជាថ្នាក់ដឹកនាំគេ ។ មាត្រា ១៩ នៃច្បាប់នេះចែងថា ក្រុមប្រឹក្សានីមួយៗត្រូវធ្វើជាតំណាង និងសកម្មភាពក្នុងនាមប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គឺគ្មានច្បាប់ណាមួយដែលហាមមិនឱ្យចុះសួរសុខទុក្ខប្រជាពលរដ្ឋនោះទេ ។

៣០២- ជាសំណួរមួយស្ថិតនៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិ ។ សន្ធិសញ្ញា អនុសញ្ញា ជាទម្រង់មួយមានខ្លឹមសារប្លែកៗរវាងភាគីរដ្ឋមួយ និងរដ្ឋមួយ ជួនកាលពហុភាគីរវាងរដ្ឋច្រើន ។ បើនិយាយពីឋានានុក្រមសន្ធិសញ្ញា ខ្ពស់ជាងអនុសញ្ញា ហើយកាលណាបានសន្ធិសញ្ញាទ្វេភាគី ពហុភាគីហើយទាល់តែរដ្ឋសភាឱ្យសច្ចាប័នសិនទើបប្រើប្រាស់បាននីតិវិធីដូចជាការអនុម័តច្បាប់មួយអ៊ីចឹង គឺយករដ្ឋយើងបញ្ចូលទៅក្នុងសន្ធិសញ្ញា ឬអនុសញ្ញា បើចូលហើយយើងមានភារកិច្ចអនុវត្ត ។

៣០៣- ព្រោះច្បាប់បានសរសេរច្បាស់ហើយក្នុងនីតិវិធីព្រហ្មទណ្ឌ បើចោរលួចខ្លាចម្ចាស់ បើចោរប្លន់អត់ខ្លាចម្ចាស់ទេ ព្រោះមានអាវុធ ។

៣០៤- ការបកស្រាយនូវពាក្យចំនួនបីគឺ ៖

  • ពាក្យ ធម្មានរូបភាព គឺជាពាក្យច្បាប់ដែលមានប្រើនៅក្នុងនីតិរដ្ឋធម្មនុញ្ញផង និងនីតិស៊ីវិលផង មានន័យថា ជាគុណភាពនៃអំណាចមួយ ដែលស្របទៅតាមបំណងប្រាថ្នារបស់ប្រជាជន ។ ដូច្នេះវាមានធម្មានរូបភាព តាមលក្ខណៈប្រជាធិបតេយ្យ ធម្មានុរូបភាពតាមលក្ខណៈរាជាធិបតេយ្យ ។ល។ និង ។ល ។ ឱ្យតែស្របតាមបំណងប្រាថ្នារបស់ប្រជាជនដែលភាសាបារាំងគេហៅថា Légitimité ។
  • ពាក្យ សមាគតរដ្ឋ ពាក្យសរសេរក្នុងច្បាប់រដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៤៧ ដែលមានន័យថា ជារដ្ឋមួយដែលស្ថិតនៅក្នុងសមាគមភាសាបារាំងហៅថា Etat associé ។ ពេលនោះរដ្ឋធម្មនុញ្ញបានចែងថា កម្ពុជាជាសមាគតរដ្ឋ មានន័យថា ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ។ ប្រទេសទាំងអស់ត្រូវគ្រប់គ្រងដោយបារាំង ដែលមានឈ្មោះថា សហភាពបារាំងដែលមានប្រទេសប្រាំ គឺកម្ពុជា ឡាវ តុងកឹងខាងជើង អាណាម និងកូសាំងស៊ីន ។
  • ពាក្យ ធម្មនុញ្ញភាព មានន័យថា ភាពដែលស្របរដ្ឋធម្មនុញ្ញ ដែលភាសាអង់គ្លេសហៅថា Constitutionality បារាំងហៅថា Constitutionnalité រដ្ឋធម្មនុញ្ញទាំងអស់ ។ រាល់បទដ្ឋានគិតយុត្តទាំងអស់ត្រូវគោរព និងស្របតាមរដ្ឋធម្មនុញ្ញទាំងអស់ ។

៣០៥- ចំពោះករណីនេះយើងឃើញថាមានច្រើន ហើយភាគច្រើនត្រូវបានសម្របសម្រួលនៅថ្នាក់មូលដ្ឋាន តែមានករណីមួយចំនួនតូចបានកើតឡើងដូចខាងលើ ។ ក្នុងករណីនេះយើងត្រូវកាត់សេចក្ដីទៅតាមអ្វីដែលមានចែងក្នុងច្បាប់ ក្នុងនេះមានច្បាប់ស្តីពីការបោះឆ្នោតជាដើម ។ បើមិនមានច្បាប់ចែងទេយើងមិនអាចថា ខុសឬត្រូវបានទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login