ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣២៦- តើពាក្យថា បរិការណ៍ ភោគោត្តសាស្ត្រ មានន័យដូចម្តេច ?
៣២៧- បទភ្លេងជាតិ ឬបទគោរពទង់ជាតិនៃកម្ពុជាយើង នៅពេលគោរពទង់ជាតិ ហេតុអ្វីបានជាច្រៀងតែមួយវគ្គខាងលើ ?
៣២៨- ដូចម្តេចហៅថា លិខិតគតិយុត្ត និងលិខិតរដ្ឋបាល ?
៣២៩- ធម្មនុញ្ញភាព មានន័យដូចម្តេច?
៣៣០- សូមឯកឧត្តមប្រធាន មេត្តារៀបរាប់ពីឋានានុក្រមច្បាប់ពីថ្នាក់ខ្ពស់រហូតមកដល់ថ្នាក់ទាបបំផុត ។
ចម្លើយ
៣២៦- ពាក្យថា បរិការណ៍ មានន័យថាក្នុងលក្ខខ័ណ្ឌនៃសង្គមបរិយាកាស ឬស្ថានភាពបច្ចុប្បន្នណាមួយ ដែលវាអាចមានកត្តារួមផ្សំដទៃច្រើនទៀត ។ ភោគោត្តសាស្ត្រ គឺជាវិទ្យាសាស្ត្រមួយ ដែលសម្រាប់សិក្សាអំពីរចនាសម្ព័ន្ធវត្ថុធាតុនៅក្រោមដី តើមានអ្វីខ្លះដែលពាក្យជាភាសាបារាំងថា Géologie ។
៣២៧- បទភ្លេងជាតិនគររាជនេះ ជាស្នាព្រះរាជនិពន្ធរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៤១ ដែលមានទាំងអស់ចំនួនបីវគ្គ ប៉ុន្តែតាមព្រះរាជបន្ទូលរបស់សម្តេចឪ អតីត ព្រះមហាក្សត្រ នរោត្តម សីហនុ និង តាមទម្លាប់ដែលយើងប្រកាន់យករហូតមក គឺគេច្រៀងតែមួយវគ្គខាងដើមតែប៉ុណ្ណោះ។ ក្រោយពីឡើងគ្រងរាជ្យសម្តេចឪ នរោត្តម សីហនុ បានឡាយព្រះហស្តលេខាលើ ព្រះរាជក្រមលេខ ១ ប៉េអ៊ែរ ( អក្សរកាត់ភាសាបារាំងដែលមានន័យថា Palais Royal) ចុះថ្ងៃ ទី ១២ ខែ ធ្នូ ឆ្នាំ១៩៤១ ប្រកាសឱ្យប្រើបទភ្លេងជាតិ នគររាជ ។
៣២៨- លិខិតគតិយុត្ត ភាសាបារាំងថា Ace juridique គឺជាបញ្ហាលិខិតទាំងឡាយណាដែលមានលក្ខណៈជាច្បាប់ ហើយលិខិតរដ្ឋបាល ភាសាបារាំងថា Acte administratif គឺជាលិខិតទាំងឡាយដែលចេញដោយអាជ្ញាធរគ្រប់គ្រងរដ្ឋបាល ដូចជាការចេញជាវិញ្ញាបនបត្ររដ្ឋបាល លិខិតទាក់ទងគ្នារវាងស្ថាប័ន លិខិតជូនដំណឹងពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិជាដើម ។
៣២៩- មានន័យថាភាពស្របនឹងរដ្ឋធម្មនុញ្ញ ហើយមានតែក្រុមប្រឹក្សាធម្មនុញ្ញទេដែលមានសមត្ថកិច្ចក្នុងការសម្រេចថាច្បាប់នោះស្រប ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ ។
៣៣០- ឋានានុក្រមច្បាប់ពីខ្ពស់មកទាបមាន រដ្ឋធម្មនុញ្ញ ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សេចក្តីសម្រេចរបស់រដ្ឋបាលមូលដ្ឋានក្រោមជាតិដទៃទៀត ។