Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣២១- សូមពន្យល់ពាក្យ "យុត្តាធិការ" ។

៣២២- តើរយៈពេលប៉ុន្មានឆ្នាំដែលអាចធ្វើវិសោធនកម្មនៃច្បាប់បានក្នុងមាត្រានីមួយៗ ?

៣២៣- សូមពន្យល់ពាក្យ "អាសារសូន្យ" ។

៣២៤- ពាក្យខុសគ្នារវាងព្រះរាជក្រម និងព្រះរាជក្រឹត្យ សូមពន្យល់ ។

៣២៥- ពន្យល់ពាក្យ វិសមិតភាព ។

ចម្លើយ

៣២១- យុត្តាធិការ គឺទាក់ទងទៅនឹងការសម្រេចសេចក្តីរកយុត្តិធម៌របស់តុលាការ ។

៣២២- គ្មានកំណត់រយៈពេលប៉ុន្មានឆ្នាំទើបអាចធ្វើវិសោធនកម្មច្បាប់ដែលនៅជាធរមាននោះទេ តែវាអាស្រ័យទៅលើថាមានការចាំបាច់ ឬពុំមានការចាំបាច់ ជាពិសេសសម្រាប់នីតិប្រតិបត្តិពេលយកច្បាប់ទៅអនុវត្ត ។ នៅពេលដែលអនុវត្តទៅឃើញថានៅមានចន្លោះខ្វះខាតផ្សេងៗ ពេលនោះរាជរដ្ឋាភិបាលអាចផ្តើមគំនិតឱ្យធ្វើវិសោធនកម្មច្បាប់នោះបានហើយ។

៣២៣- ពាក្យអាសារសូន្យ មានន័យថា ទុកជាសូន្យ ទុកជាមិនបានការ ទុកជានិរាករណ៍ចោល លុបចោល ។

៣២៤- ព្រះរាជក្រម គឺជាឯកសារគតិយុត្តមួយសម្រាប់ប្រកាសឱ្យប្រើច្បាប់ ចំណែកឯព្រះរាជក្រឹត្យវិញ គឺសម្រាប់តែងតាំងមន្ត្រីជាន់ខ្ពស់ ឬបង្កើតអង្គការចាត់តាំងណាមួយ ប៉ុន្តែព្រះរាជក្រឹត្យមានឋានានុក្រមនៅក្រោមច្បាប់ ចំណែកឯព្រះរាជក្រមមានឋានានុក្រមនៅលើច្បាប់ ។

៣២៥- វិសមិតភាព មានន័យថាជាការត្រួតមុខងារក្នុងពេលតំណាលគ្នា ។ ឧទាហរណ៍ដូចជា ឯកឧត្តម ឧត្តមសេនីយ៍ណាមួយចង់ទៅធ្វើតំណាងរាស្ត្រ ឬចង់ទៅធ្វើសមាជិកព្រឹទ្ធសភា ទាល់តែព្យួរក្របខ័ណ្ឌឧត្តមសេនីយ៍សិន ប៉ុន្តែការតម្លើងថ្នាក់គេរក្សាទុកឱ្យ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login