ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សង្គ្រាមលោកលើកទី១ ឆ្នាំ១៩១៤-១៩១៨ កើតនៅអឺរ៉ុបខាងលិច ។ តាមអ្នកវិទ្យាសាស្ត្រនយោបាយ គេនិយាយថាជាសង្គ្រាមរវាងចក្រពត្តិ និង ចក្រពត្តិ ដើម្បីចែកដីអាណានិគមគ្នាឡើងវិញ ។ សង្គ្រាមលោកលើកទី២ ឆ្នាំ១៩៣៩ -១៩៤៥ ដូចគ្នានឹងសង្គ្រាមលោកលើកទី១ដែរ ដើម្បីផលប្រយោជន៍ និងដណ្តើមដីអាណានិគមគ្នា ។សង្គ្រាមលោកលើកទី១ កងទ័ពឥណ្ឌូចិនក្នុងនោះមានខ្មែរដែរទៅជួយច្បាំងដល់ប្រទេសបារាំង ។ សង្គ្រាមលោកលើកទី២ ក៏មានទាហានខ្មែរទៅជួយច្បាំងបារាំងដែរ ។ ខ្មែរយើងវេទនាណាស់ក្នុងសង្គ្រាមលោកលើកទី២ អត់សាប៊ូដុស អត់ក្រណាត់ស្លៀក ខួរស្លៀកបាវឆ្នូតខៀវ អេះចេញចៃពីស្បែក ។ល ។