Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៥៦- តើហេតុអ្វីបានជាមានការធ្វើវិសោធនកម្មជាច្រើនដងលើរដ្ឋធម្មនុញ្ញខ្មែរ? អាចនាំឱ្យមានផលអវិជ្ជមានដល់ប្រទេសដែរឬទេ ?

៣៥៧- តើពាក្យថា "វាក្យខ័ណ្ឌ” និង “កថាខ័ណ្ឌ នៅក្នុងច្បាប់ មានន័យដូចគ្នា ឬខុសគ្នា ?

៣៥៨- ហេតុអ្វីបានជាក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាយើង ឬប្រទេសខ្លួនមានរដ្ឋសភា និងព្រឹទ្ធសភា ?

៣៥៩- សូមបំភ្លឺការចុច “.” នៅក្រោយមាត្រានីមួយៗ ។ សូមពន្យល់មាត្រា ៧១ ?

៣៦០- តើច្បាប់ធម្មនុញ្ញបង្កើតនេះ យកតាមប្រព័ន្ធច្បាប់ណានៅលើពិភពលោក ?

ចម្លើយ

៣៥៦- វាកើតចេញពីការចាំបាច់ និងភាពទាល់ច្រកខាងនយោបាយ ដូច្នេះពុំមាននាំមកនូវផលអវិជ្ជមានដល់ប្រទេសជាតិទេ ពីព្រោះក្រោយពីវិសោធនកម្មរដ្ឋធម្មនុញ្ញហើយយើងអាចយកមកដោះស្រាយបញ្ហាដោយជោគជ័យ ។

៣៥៧- ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ មានប្រើពាក្យវាក្យខ័ណ្ឌ និងកថាខ័ណ្ឌខ្លះ ដូច្នេះនៅមិនទាន់ច្បាស់ ។ ចំណែករដ្ឋធម្មនុញ្ញសម័យ លន់ នល់ ក៏នៅមិនទាន់ច្បាស់នៅឡើយដែរ ។ សៀវភៅដែលបោះពុម្ភដោយលោក អេង សុត ឆ្នាំ១៩៦៤ មានពន្យល់ពីពាក្យ វាក្យខ័ណ្ឌ និង កថាខ័ណ្ឌច្បាស់ ។ ការប្រើប្រាស់ពាក្យនេះក្នុងរដ្ឋធម្មនុញ្ញសព្វថ្ងៃ គឺច្បាស់លាស់ហើយដោយកថាខ័ណ្ឌមានទម្រង់ធំជាង ក្នុងនោះមានចែកជាវាក្យខ័ណ្ឌហើយចែកជាផ្នែក ។

៣៥៨- ករណីនេះ គឺអាស្រ័យទៅលើរដ្ឋធម្មនុញ្ញ ថាតើគួរជ្រើសយករបបសភាមួយ ឬរបបសភាពីរ ។ បណ្តាប្រទេសសង្គមនិយមទាំងអស់មានសភាតែមួយទេ ចំណែកឯនៅក្នុងតំបន់យើងវិញ មានតែប្រទេសសិង្ហបុរីទេដែលមានសភាតែមួយ គឺរដ្ឋសភានេះឯង ។ ចំណែកឯកម្ពុជាវិញ ក្រោយពីឈានដល់ព្រមព្រៀងបញ្ចប់វិបត្តិនយោបាយឆ្នាំ១៩៩៨មក នៅឆ្នាំ១៩៩៩ បញ្ហាគណបក្សក្នុងរាជរដ្ឋាភិបាលចំរុះបានឯកភាពគ្នាបង្កើតឱ្យមានព្រឹទ្ធសភាមួយទៀត ដែលធ្វើឱ្យយើងទទួលយករបបសភាពីរថ្នាក់នេះ ។ យើងក៏មានប្រវត្តិសាស្ត្ររបស់យើងពីព្រោះ តាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ យើងមាន “ក្រុមប្រឹក្សាព្រះរាជអាណាចក្រ”  រួចទៅហើយ ។

៣៥៩- ការចុចនេះ គឺយើងយកតាមរចនាបថពីមុនៗមក ជាពិសេសសូមពិនិត្យមើលរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ។

៣៦០- ប្រទេសយើងធ្លាប់ធ្វើខ្ញុំបារាំងតាំងពីឆ្នាំ១៨៦៣មក ដូច្នេះយើងយកតាមប្រព័ន្ធច្បាប់បារាំង ។ តាមរយៈការអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ប្រព័ន្ធច្បាប់របស់យើងយកតាមប្រព័ន្ធច្បាប់បារាំង ឬប្រព័ន្ធច្បាប់ រ៉ូម៉ាណូហ្សែកម៉ានិក ដែលសំដៅទៅលើប្រព័ន្ធច្បាប់ចំរុះរវាងច្បាប់បារាំង និងច្បាប់អាឡឺម៉ង់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login