ចំណេះដឹង
- បើកទូលាយផ្នែកចំណេះដឹង ទូទៅបន្ថែមទៀតឲ្យទាន់សភាពការណ៍សកលលោក
- ឲ្យស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិខ្លូន
- ឲ្យយល់ដឹងកាន់តែច្បាស់អំពីអ្វិដែលខ្លូមមានដែលល្អ ហើយគេស្រឡាញ់និងទទូលស្គាល់បច្ចេកទេសទំនើប
ចំណេះធ្វើ
- បណ្តុះមនោសសញ្ចាតនាលើការងារគ្រប់ផ្នែក មានមនសិការលើការងារឲ្យចេះស្រឡាញ់ថែរក្សា និងការពារមុខវិជ្ជាជីវៈ
- ឲ្យស្គាល់កាន់តែច្បាស់នៅប្រភពលក្ខណៈជាតិរបស់ខ្លួន ( ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្តីទំនៀមទម្លាប់ប្រពៃណី ជំនឿ សាសនា សិល្បៈ... )
- ចេះយកអ្វីៗដែលមិនមែនជារបស់ជាតិខ្លូន យកមកច្នៃប្រឌីតម្រិតខ្ពស់ឲ្យសមស្របតាមចំណងចំណូលចិត្តរបស់ប្រជាជាតិខ្លួនជាតូបនីយកម្ម
- ចេះរកវិធីការពារ និងទប់ស្កាត់នូវរាល់ឥទ្ធិពលវប្បធម៌បរទេសដែលមិនបម្រើផលឲ្យសង្គមជាតិខ្លួន
ចំណេះអប់រំ
- ត្រូវធ្វើការអប់រំឲ្យពួកគេស្វែងរកយល់កាន់តែស៊ីជម្រៅទៅលើចំណុចទាំងឡាយដូចបានពោលខាងលើ ដើម្បីគិតពីឥរិយាបថផ្ទាល់ខ្លួនឲ្យមានគុណធម៌សីលធម៌ និងឆន្ទៈល្អពិតប្រាកដសម្រាប់បម្រើប្រជាជាតិខ្លួន
ចំណេះចេះរស់នៅក្នុងសង្គម
- ចេះរស់នៅជាមួយ ចេះស្រឡាញ់គ្នាជួយគ្នាគោរពគ្នាទៅវិញទៅមក មិនបែងចែកឋានៈវណ្ណៈពណ៌សម្បុរភេទឬជំនឿសាសនា..
- ចេះរស់នៅប្រកបដោយឆន្ទៈ សីលធម៌ ចរិយាធម៌ធ្វើយ៉ាងណារស់នៅសមរម្យក្នុងសង្គម
- ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អ ពលរដ្ឋគំរូ
- មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ និងស្រឡាញ់មនុស្សជាតិទូទៅព្រមទាំងចេះជួយទុក្ខវេទនារបស់អ្នកដទៃ
មានទំនាក់ទំនងល្អជាមួយជាតិ និងអន្តរជាតិមិនប្រកាន់ពូជសាសន៍ជំនឿសាសនា