Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦១- រដ្ឋធម្មនុញ្ញត្រូវបានបង្កើតដោយសភាធម្មនុញ្ញ ឬតាមរយៈប្រជាមតិ ចំពោះរដ្ឋធម្មនុញ្ញសរសេរ ។ តើហេតុអ្វីបានជារដ្ឋធម្មនុញ្ញឆ្នាំ១៩៨៩ ត្រូវបានគេចាត់ទុកជាការបង្កើតរដ្ឋធម្មនុញ្ញថ្មី បើពុំមានសភាធម្មនុញ្ញ ឬប្រជាមតិផងនោះ ? ៣៦២- ការរៀបចំខ្លឹមសារមាតាបង្កើតរដ្ឋធម្មនុញ្ញឆ្លងកាត់ច្រើនរបបគ្រប់គ្រងក្នុងប្រទេសកម្ពុជា តើមានការកែសម្រួលដកស្រង់ខ្លឹមសារតាមគ្នាធ្វើដោយឡែក ឬចងក្រងដោយវិធីណា ? ក្រុមប្រឹក្សាធម្មនុញ្ញអាចពិនិត្យធម្មនុញ្ញភាពសន្ធិសញ្ញាអន្តរជាតិដែរឬទេ ?

៣៦៣- នៅក្នុងរដ្ឋសភាមានគណបក្សរាជរដ្ឋាភិបាល និងគណបក្សប្រឆាំង ពាក្យថាគណបក្សប្រឆាំង គឺតស៊ូស្លាប់រស់ដើម្បីឱ្យទទួលបានជោគជ័យ ហេតុនេះពាក្យនេះធ្វើឱ្យមានភាពតានតឹងដល់សភាពការណ៍នយោបាយ សុំស្នើប្តូរមកជាគណបក្សជំទាស់បានដែរឬទេ ?

៣៦៤- ច្បាប់អស្សាមិករណ៍តាមកាសែតប្រែថា (ការរឹបអូសអចលនទ្រព្យ) នេះគឺជាពាក្យមួយដែលបង្កើតនូវការភ័យព្រួយរបស់ប្រជាពលរដ្ឋបំផុត សុំបកស្រាយថាតើគោលដៅសំណូមពរនៃច្បាប់នេះយ៉ាងណា ?

៣៦៥- ប្រសិនបើរាជរដ្ឋាភិបាលបានធ្វើរំលោភលើរដ្ឋធម្មនុញ្ញ តើគួរឱ្យយោធាប្រើកម្លាំងទ័ពដើម្បីដោះស្រាយក្នុងករណីច្បាប់ត្រូវបានស្ថិតនៅក្រោមអំណាចរាជរដ្ឋាភិបាល ?

ចម្លើយ

៣៦១- ជាសម័យកាលនៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ។ សាធារណរដ្ឋប្រជាមានិតកម្ពុជាមានរដ្ឋសភារបស់ខ្លួន ហើយចាប់ផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺអនុវត្តទៅតាមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ។

៣៦២- ការរៀបចំសរសេររដ្ឋធម្មនុញ្ញជារួម គឺអ្នកច្បាប់ និងអ្នកច្បាប់ដែលជំនាញខាងច្បាប់រដ្ឋធម្មនុញ្ញ ។ ដូច្នេះ ការយល់ដឹង និងបទពិសោធន៍ក្នុងការសរសេរ មិនអាចយកមនុស្សគ្មានចំណេះដឹង ឬគ្មានសញ្ញាណខាងផ្នែកច្បាប់មកសរសេរបានទេ ហើយការសរសេរនេះត្រូវមានការសម្រេចចិត្តខាងនយោបាយឱ្យបានច្បាស់លាស់រួចជាស្រេច ។ ក្រុមប្រឹក្សាធម្មនុញ្ញមិនមានសមត្ថកិច្ចពិនិត្យធម្មនុញ្ញភាពសន្ធិសញ្ញាអន្តរជាតិទេ ។

៣៦៣- ពាក្យនេះជាពាក្យរបស់អ្នកនយោបាយ ឬប្រជាជនប្រើ ដូច្នេះពិបាកឆ្លើយណាស់ ចង់ហៅអ្វីក៏បានដែរ ប៉ុន្តែគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យមិនមែនដល់ថ្នាក់តស៊ូស្លាប់រស់ទេ ។

៣៦៤- រដ្ឋត្រូវការចាំបាច់ដកហូតអចលនទ្រព្យមួយចំនួនសម្រាប់សំណង់សាធារណៈ ពីព្រោះការងារខាងមុខ យើងត្រូវធ្វើផ្លូវថ្នល់ ផ្លូវរទេះភ្លើង ។ល ។ អ៊ីចឹងហើយអាចមានការប៉ះពាល់ដល់ដីធ្លីរបស់ប្រជាជន ប៉ុន្តែរដ្ឋធម្មនុញ្ញបានចែងថាទាល់តែមានសំណងសមស្រប ។

៣៦៥- សូមជម្រាបថា យោធាពុំមានអំណាចផ្ទាល់ខ្លួនក្នុងការដោះស្រាយនៅពេលដែលរាជរដ្ឋាភិបាលរំលោភទៅលើរដ្ឋធម្មនុញ្ញទេ ពីព្រោះកាតព្វកិច្ចការពារជាតិរបស់យោធាត្រូវធ្វើឡើងតាមច្បាប់កំណត់ ហើយព្រះមហាក្សត្រ ទ្រង់គង់ជាអគ្គមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ដូច្នេះបើគ្មានបញ្ជាពីព្រះមហាក្សត្រទេ យោធាមិនអាចប្រើកម្លាំងដោះស្រាយវិបត្តិណាមួយបានឡើយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login