ក្នុងនាមអ្នកជាបេក្ខជនប្រឡងជ្រើសរើសគ្រូបង្រៀនម្នាក់ យុវជនល្អនិងពលរដ្ឋល្អត្រូវមានលក្ខណសម្បត្តិៈ
- មានកាយសម្បទាៈ មានសុខភាពល្អ មានអវៈយវៈគ្រប់គ្រាន់មានភាពរហ័សរហួន ឈ្លាសវៃ និងរឹងមាំ
- បញ្ញាសម្បទាៈ មានចំណេះដឹងទូលំទូលាយបច្ចេកវិទ្យាសាស្រ្តទំនើប មានចំណេះធ្វើ ( បំណិន ) ល្អត្រឹមត្រូវ ប្រកបដោយបទពិសោធខ្ពស់ ការសិក្សាស្រាវជ្រាវជាប់ជានិច្ច និងមានឥរិយាបថល្អត្រឹមត្រូវ
- សីលសម្បទាៈ មានសីលធម៌រស់នៅល្អ មានគុណធម៌ល្អ
- ចេះរួមរស់នៅក្នុងសន្តិភាព និងចុះសម្រុង
- គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
- មានមនសិការជាតិ សាមគ្គីឯកភាព និងគតិយុត្តិធម៌
- សរុបមកលក្ខណសម្បត្តិទាំងអស់នេះជាមធ្យោបាយដ៏ល្អនសម្រាប់ការកសាងយុវជនល្អ ឆ្ពោះទៅរកការកសាងសង្គមជាតិល្អ ។