Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦៦- សូមឯកឧត្តមពន្យល់អំពីជម្លោះព្រំដែននៅខេត្តវិហារដែលកើតមានកន្លងមក ហេតុអ្វីដូចជាមិនឃើញមានការប្រជុំដេញដោលពីសភាទាំងពីរថ្នាក់ រួមទាំងមិនឃើញមានអាជ្ញាបញ្ជាពីព្រះមហាក្សត្រផងដែរ ឃើញតែសកម្មភាពរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះដែលខុសពីភាគីថៃ ។ តើជម្លោះនេះ រាជរដ្ឋាភិបាលចាត់ទុកថាជាសង្គ្រាមដែរឬទេ ? តើជម្លោះដល់កម្រិតណាទើបសភាទាំងពីរថ្នាក់ធ្វើការប្រជុំអនុម័ត ?

៣៦៧- រូបសញ្ញាជាតិ ពិនិត្យមើលទៅហាក់បីដូចខុសៗគ្នាមូលហេតុអ្វី ?

៣៦៨- រដ្ឋធម្មនុញ្ញ ១៩៧៥ -១៩៧៦ ជារបស់កម្ពុជាប្រជាធិបតេយ្យហៅ ខ្មែរក្រហមបើមានច្បាប់រដ្ឋធម្មនុញ្ញបែបនេះហើយចុះហេតុអ្វីបានជាខ្មែរក្រហមសម្លាប់មនុស្សគ្រប់ជាតិសាសន៍ ។

៣៦៩- តើហេតុអ្វីបានជាប្រទេសកម្ពុជារបស់យើងមិនបានថែរក្សាទុករដ្ឋធម្មនុញ្ញពីជំនាន់មុនមកទល់សព្វថ្ងៃ ហើយបោះពុម្ភជូនប្រជាពលរដ្ឋបានដឹងផង ?

៣៧០-  តើព្រះរាជបច្ឆាញាតិព្រះបាទអង្គឌួងមាននៅសេសសល់ដែរឬទេ ?

ចម្លើយ

៣៦៦- ចំពោះសំណួរដែលសួរថា តើជម្លោះនេះរាជរដ្ឋាភិបាលចាត់ទុកថាជាសង្គ្រាមដែរឬទេ ? សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានប្រកាសហើយកាលពីពេលថ្មីៗនេះ គឺមានការដកកំលាំងទ័ពមកវិញជាបណ្តើរៗហើយ នេះមិនមែនជាសង្គ្រាមទេ វាគ្រាន់តែជាការប៉ះទង្គិចគ្នាដោយអាវុធ ។ កន្លងមកមានបាតុភាពបុគ្គលនឹងបុគ្គលនៅតាមព្រំដែនទេ ដោយឡែករដ្ឋ និងរដ្ឋមិនទាន់ឈានដល់ការប្រកាសធ្វើសង្គ្រាមទេ ។ យើងនៅតែប្រកាន់យកការដោះស្រាយដោយសន្តិវិធី ឥឡូវយើងបានផលជាវិជ្ជមានបណ្តើរៗហើយ ហើយក៏មិនទាន់ដល់ថ្នាក់សភាទាំងពីរប្រជុំប្រកាសសង្គ្រាមដែរ ។ ប្រទេសយើងជួបប្រទះនូវសង្គ្រាមច្រើនហើយ យើងចង់បានសុខសន្តិភាពជូនជាតិជូនប្រជាពលរដ្ឋ ។

៣៦៧- ជារឿងអ្នកសិល្បៈគេគូរ គេរចនា អ៊ីចឹងហើយវាល្អៀងគ្នាបន្តិចបន្តួច ប៉ុន្តែន័យនៅតែដដែលទេ ។

៣៦៨- រឿងទាក់ទងនឹងខ្មែរក្រហមនេះ ទុកចាំឱ្យតុលាការជាអ្នកសួរថា ហេតុអ្វីបានជាខ្មែរក្រហមសម្លាប់មនុស្សគ្រប់ជាតិសាសន៍ ? ហ្នឹងទាល់តែមេខ្មែរក្រហមឆ្លើយ ។

៣៦៩- ប្រជាជនដឹងតែច្បាប់ណានៅជាធរមានបានហើយ ។

៣៧០- មាននៅសល់ម្នាក់រស់នៅប្រទេសបារាំង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login