ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣៧១- ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ១៩៧០ តើជាការខុសច្បាប់ដែរឬទេ ?
៣៧២- ទង់ជាតិខ្មែរតំណាងជាតិ តើពណ៌នីមួយៗមានន័យដូចម្តេចខ្លួន ?
៣៧៣- គ្រួសារមួយរស់នៅជាមួយគ្នាមិនបាន តើស្ត្រីជាប្រពន្ធមានសិទិ្ធសុំលែងលះបានឬទេ ? តើទ្រព្យសម្បត្តិកើតក្រោយអាពាហ៍ពិពាហ៍មានសិទ្ធិទទួលបានប៉ុន្មានភាគរយ ?
៣៧៤- តើការបោះបង្គោលព្រំដែនរវាងភាគីកម្ពុជា និងវៀតណាម មានអ្នកជំនាញអន្តរជាតិចូលរួមធ្វើជាសាក្សីផង ឬក៏ធ្វើតែទ្វេភាគី ប្រសិនបើពុំត្រឹមត្រូវតាមមាត្រដ្ឋានផែនទីឆ្នាំ៦៣-៦៩ តើត្រូវធ្វើដូចម្តេច ?
៣៧៥- ខ្ញុំមានដីស្រែ ឬដីចំការប្រមាណជា ១០ហិចតា ធ្វើជារៀងរាល់ឆ្នាំតាំងពីដូនតាមក ប៉ុន្តែក្រោយមករាជរដ្ឋាភិបាលបានប្រគល់ដីទៅឱ្យក្រុមហ៊ុនមួយដែលមានទីតាំងក្នុងប្លុកដីស្រែចំការរបស់ខ្ញុំបាទ នៅក្នុងក្រុមហ៊ុននោះសម្រាប់អភិវឌ្ឍដំណាំឧស្សាហកម្ម តើក្រុមហ៊ុនត្រូវចេញសំណងថ្លៃដីឱ្យខ្ញុំបាទដោយរបៀបណា ?
ចម្លើយ
៣៧១- ជាការខុសច្បាប់ ។ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញបានធ្វើសេចក្តីសម្រេចចិត្តមួយប្រកាសបដិសេធរដ្ឋប្រហាររបស់ លន់ នល់ ថាជាការខុសច្បាប់ ហើយបានរៀបចំថ្វាយព្រះរាជតំណែងដល់សម្តេចឪវិញ ជាព្រះប្រមុខរដ្ឋនៃកម្ពុជាជាផ្លូវច្បាប់ ។ នេះជាឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ ។
៣៧២- ទង់ជាតិយើងចាប់ផ្តើមប្រើនៅក្នុងឆ្នាំ១៩៤៨ សម័យអាណានិគម មុនឆ្នាំ១៩៤៨ ពណ៌មាន ប៉ុណ្ណឹងដែរ តែមខៀវព័ទ្ធជុំវិញ ។ ពណ៌ក្រហម តំណាងសេចក្តីអង់អាចក្លាហាន ពណ៌ខៀវតំណាងឱ្យទឹកដី ពណ៌សតំណាងឱ្យភាពបរិសុទ្ធ ។ ចំណែកឯបទភ្លេងនគររាជ និពន្ធដោយសម្តេចព្រះសង្ឃរាជ ជួន ណាត នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៤១ ហើយពេលដែលព្រះបាទនរោត្តម សីហនុ ឡើងគ្រងរាជជាព្រះមហាក្សត្រ គឺព្រះអង្គទៅក្រាបបង្គំទូលសម្តេចព្រះសង្ឃរាជឱ្យតែងបទនេះ ។ បទនគររាជ ជាបទចំរៀងស្នេហាជាតិ កើតឡើងនៅឆ្នាំ១៩៤១ កាលនោះពិបាកណាស់ព្រះមហាក្សត្រឡើងគ្រងរាជសម្បត្តិ ប៉ុន្តែនៅក្រោមនឹមអាណានិគមបារាំង ហើយព្រះបាទនរោត្តម សីហនុ បានចេញព្រះរាជក្រមដំបូងលេខ ១ PR ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ១៩៤១ ឱ្យប្រើបទភ្លេងជាតិនគររាជទូទាំងប្រទេស ។
៣៧៣- លែងបាន ព្រោះវាជាកិច្ចសន្យា ប៉ុន្តែកាលចុះៗជាមួយមេឃុំ ដល់ទៅសុំលុបវិញត្រូវលុបនៅតុលាការ ។ គេសាកល្បងជ្សះផ្សាសម្របសម្រួល ព្រោះកាលណាបាក់មែកបាក់ធាងវាមិនជារឿងល្អទេ ពិសេសអ្នកដែលទទួលខ្លាំងជាងគេ គឺអារម្មណ៍របស់កូន។ ទ្រព្យសម្បត្តិកើតក្រោយអាពាហ៍ពិពាហ៍ គឺជាទ្រព្យរួមមានសិទ្ធិទទួលបានប៉ុន្មានទុកឱ្យតុលាការជាអ្នកកាត់សេចក្តី ។
៣៧៤- ការបោះបង្គោលព្រំដែនរវាងប្រទេសនិងប្រទេស រវាងរដ្ឋនិងរដ្ឋ គឺជាការព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរប្រទេស មិនចាំបាច់មានអ្នកទីបីទេ ព្រោះជារដ្ឋឯករាជ្យអធិបតេយ្យ ។
៣៧៥- តើមានឯកសារត្រឹមត្រូវតាមផ្លូវច្បាប់ថាដីហ្នឹងជាដីរបស់យើងទេ បើមានជារឿងមួយ បើគ្មានជារឿងមួយទៀត ខ្ញុំនិយាយអ៊ីចឹងព្រោះសំណួរនេះជារឿងជាក់ស្ដែងក្នុងមូលដ្ឋាន ។