Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មនសិការវិជ្ជាជីវៈ គឹជាគុណធម៌ដែលមានទឹកចិត្ត ឆន្ទៈចង់បំពេញការងាររបស់ខ្លួនឲ្យបានល្អប្រសើរ ។ ក្នុងមុខរបរជាគ្រូបង្រៀន មុខរបរវិជ្ជាជីវៈគឺៈ

  • លក្ខខណ្ឌដំបូងត្រូវស្រឡាញ់មុខរបរ និងចង់បំពេញការងារឲ្យទទួលបានជោគជ័យ
  • ស្គាល់តួនាទី និងភារកិច្ចរបស់ខ្លួនដែលជាជនគំរូដល់អ្នកដទៃលើគ្រប់ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្តី និងស្លៀកពាក់ឲ្យសមរម្យជានិច្ច
  • ស្គាល់ និងគោរពនូវក្រមសីលធម៌ជាមន្រ្តីរាជការផ្នែកអប់រំ
  • ខិតខំពង្រឹង និងពង្រីកនៅចំណេះដឹងមូលដ្ឋានឲ្យបានបន្ថែមទៀត
  • ត្រូវប្រកាន់សីលធម៌ សមធម៌ គុណធម៌ ឲ្យបានល្អប្រពៃចំពោះសិស្សនិស្សិតទូទៅក្នុងនាមខ្លួនជាមាតាបិតាទី២របស់គេ
  • មានបំណិនក្នុងមុខរបររបស់ខ្លូន ដោយយកទ្រឹស្តីផ្សារភ្ជាប់និងការអនុវត្តដើម្បីតុល្យភាព គុណភាព និងប្រសិទ្ធិភាពខ្លួន
  • ខិតខំស្រាវជ្រាវប្រចាំ ដើម្បីទាញទាញយកបទពិសោធន៍ល្អៗក្នុងការប្រើល្បិច និងវិធីសាស្រ្តក្នុងការបង្ហាត់បង្រៀនផ្តលចំណេះដឹងបានល្អប្រសើរដល់សិស្សនិស្សិត
  • ក្តាប់ឲ្យបាននូវខ្លឹមសាររបស់មេរៀន ដែលមានចែងនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ ដើម្បីបំពេញការងារឲ្យសមស្របទៅតាមការងារ ពេលវេលានិងទីកន្លែង
  • ត្រូវដឹងខ្លូនជាវិស្វករនៃព្រលឹងខ្លួនជាគ្រូពេទ្យសម្រាប់ព្យា​បាលរោគល្ងង់ខ្លៅឲ្យជាសះស្បើយពីជម្ងឺអវិជ្ជា ។

           សរុបសេចក្តីមក គ្រូបង្រៀនដែលមានមនសិការ វិជ្ជាជីវៈខ្ពស់ តែងមានគំនិតបំពេញការងារឲ្យបានល្អប្រសើរ ចង់បណ្តុះបណ្តាលសិស្ស និស្សិតឲ្យរីកចម្រើនចំគោលដៅសង្កម ទន្ទឹមនិងនោះក៏ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការងារខ្លួន ស្គាល់ចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន និងអ្នកដទៃដើម្បីរកវិធានការកែលំអឲ្យទានពេលវេលា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login