Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មនសិការវិជ្ជាជីវៈ គឹជាគុណធម៌ដែលមានទឹកចិត្តឆន្ទៈចង់បំពេញការងាររបស់ខ្លួនឲ្យល្អ ។ ខ្លឹមសារនៃមនសិការវិជ្ជាជីវៈរបស់គ្រូបង្រៀនក្នុងការអនុវត្តមានៈ

  • លក្ខខណ្ឌដំបូងត្រូវស្រឡាញ់មុខរបរ និងចង់បំពេញការងារឲ្យទទូលបានជោគជ៧យ
  • ស្គាល់តួនាទី និងភារកិច្ចរបស់ខ្លួនដែលជាជនគំរូដល់អ្នកដទៃលើគ្រប់ឥរិយាបថ ដេក ដើរ ឈរ អង្គុយនិយាយស្តី និងស្លៀកបំពាក់ឲ្យសមរម្យជានិច្ច
  • ស្គាល់ និងគោរពនូវក្រមសីលធម៌ជាមន្រ្តីរាជការផ្នែកអប់រំ
  • ខិតខំពង្រឹង និងពង្រីកនៅចំណេះដឹងមូលដ្ឋានឲ្យបានបន្ថែមទៀត
  • ត្រូវប្រកាន់សីលធម៌ សមធម៌ គុណធម៌ ឲ្យបានល្អប្រពៃចំពោះសិស្ស និស្សិតទូទៅក្នុងនាមខ្លួនជាមាតាបិតាកទី២របស់គេ
  • មានបំណិនក្នុងមុខរបររបស់ខ្លួន ដោយយកទ្រឹស្តីផ្សារភ្ជាប់និងការអនុវត្តដើម្បីមានតុល្យភាព គុណភាព និងប្រសិទ្ធិភាពខ្លួន
  • ខិតខំប្រឹងស្រាវជ្រាវជាប្រចាំដើម្បីទាញយកបទពិសោធន៍ល្អៗក្នុងការប្រើល្បិចនិងវិធីសាស្រ្តក្នុងការបង្ហាត់បង្រៀនឲ្យបានល្អ
  • ក្តាប់ឲ្យបាននូវខ្លឹមសាររបស់មេរៀនដែលមានចែងនៅក្នុងកម្មវិធីសិក្សាដើម្បីបង្ហាត់បង្រៀនឲ្យបានស្របតាមពេលវេលានិងទីកន្លែង
  • ត្រូវដឹងថាខ្លូន ជាវិស្វករនៃព្រលឹង ខ្លួនជាគ្រពេទ្យសម្រាប់ព្យាបាលរោគល្ងង់ខ្លៅឲ្យជាស្រះស្បើយពីជម្ងឺអវិជ្ជា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login