Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើប្រាក់ចំណូលប្រភពកម្ពុជាមានអ្វីខ្លះ?

៣៧- តើប្រាក់ចំណូលប្រភពបរទេសមានអ្វីខ្លះ ?

៣៨- ក្នុងករណីប្រភពចំណូលមិនច្បាស់លាស់ តើយើងត្រូវកំណត់យ៉ាងដូចម្តេច ?

៣៩- តើអ្វីជាការកំណត់លើពាក្យ "គាត់តែងតែស្នាក់នៅ ឬកាន់កាប់” ?

៤០- តើយើងត្រូវកំណត់ "កន្លែងស្នាក់នៅជាគោលដើម ” យ៉ាងដូចម្តេច?

ចម្លើយ

៣៦- ដោយមិនមានការកម្រិតត្រឹមតែប្រាក់ចំណូលដូចខាងក្រោមនេះ ប្រាក់ចំណូលប្រភពកម្ពុជារួមមាន ៖

  • ការប្រាក់ដែលបង់ដោយសហគ្រាសនិវាសនជន ក្រុមអាជីវកម្មនិវាសនជន ឬស្ថាប័នរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
  • ភាគលាភដែលបានបែងចែកដោយសហគ្រាសនិវាសនជន ។
  • ប្រាក់ចំណូលពីសេវាកម្មដែលបានបំពេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • ប្រាក់ចំណូលពីការគ្រប់គ្រង និងសេវាបច្ចេកទេស ដែលបានទូទាត់ដោយបុគ្គលនិវាសនជន ។
  • ប្រាក់ចំណូលដែលបានមកពីចលនទ្រព្យ ឬអចលនទ្រព្យ ក្នុងករណីដែលទ្រព្យនោះស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • ប្រាក់សួយសារដែលបានមកពីការប្រើប្រាស់ ឬសិទ្ធិប្រើប្រាស់ទ្រព្យអរូបីដែលបានទូទាត់ដោយបុគ្គលនិវាសនជន  ឬបុគ្គលអនិវាសនជនតាមរយៈគ្រឹះស្ថានអចិន្ត្រៃយ៍ដែលតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • ផលចំណេញពីការលក់អចលនទ្រព្យដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬផលចំណេញពីការផ្ទេរផលប្រយោជន៍ណាមួយនៃអចលនទ្រព្យ ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • បុព្វលាភធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត ចំពោះហានិភ័យនៅព្រះរាជាណាចក្រកម្ពុជា ។
  • ផលចំណេញពីការលក់ចលនទ្រព្យដែលជាចំណែកនៃទ្រព្យអាជីវកម្មរបស់គ្រឹះស្ថានអចិន្ត្រៃយ៍ របស់អ្នកជាប់ពន្ធអនិវាសនជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • ប្រាក់ចំណូលពីសកម្មភាពអាជីវកម្មរបស់បុគ្គលអនិវាសនជន តាមរយៈគ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • បន្ថែមលើប្រាក់ចំណូលប្រភពកម្ពុជាដូចខាងលើ អ្នកជាប់ពន្ធនិវាសនជននៅកម្ពុជា និងអ្នកជាប់ពន្ធអនិវាសនជន អាចមានប្រាក់ចំណូលប្រភពកម្ពុជាផ្សេងទៀតពីការប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

៣៧- រាល់ប្រាក់ចំណូលដែលមិនមែនជាប្រាក់ចំណូលប្រភពកម្ពុជាប្រភពបរទេស ។ ត្រូវចាត់ទុកថាជាប្រាក់ចំណូលប្រភពបរទេស ។

៣៨- ក្នុងករណីដែលគ្មានព័ត៌មានគ្រប់គ្រាន់ ដើម្បីកំណត់ប្រភពចំណូល ឬបើសិនជាវិធាននានាដែលមានរួចមកហើយ ពុំអាចឆ្លុះបញ្ចាំងឱ្យបានច្បាស់លាស់នូវប្រាក់ចំណូលពីប្រភពណាមួយបានទេនោះ រដ្ឋបាលសារពើពន្ធជាអ្នកកំណត់ប្រភពនៃប្រាក់ចំណូលនោះ ។

៣៩- ចំពោះលក្ខណៈវិនិច្ឆ័យទី១ ស្តីពីការកំណត់លើនិវាសនជន ដែលបានបញ្ជាក់នៅក្នុងផ្នែក ១.២.១ នៃប្រកាសស្តីពីពន្ធលើប្រាក់ចំណេញរូបវន្តបុគ្គល មាននិវាសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រសិនបើរូបវន្តបុគ្គលនោះ មានកម្មសិទ្ធ ឬជួល ឬភិតិសន្យា ផ្ទះ អគារ បន្ទប់ជួល អន្តេវាសិកដ្ឋាន ។ល។ ដែលអាចប្រើប្រាស់បានហើយដែលរូបវន្តបុគ្គលនោះតែងតែស្នាក់នៅឬកាន់កាប់ ។ ពាក្យថាម្ចាស់ ឬបានធ្វើកិច្ចសន្យាជួល មិនមានន័យថា បុគ្គលនោះជានិវាសនជនក្នុងប្រទេសទេ។ ប៉ុន្តែពាក្យថា “គាត់តែងតែស្នាក់នៅ ឬកាន់កាប់ ត្រូវបានគេកំណត់ថា បានស្នាក់នៅរយៈពេល ១៨២ថ្ងៃ ដូចបានចែងក្នុងច្បាប់។ ប្រសិនបើបុគ្គលនោះបានធ្វើកិច្ចសន្យាជួលសម្រាប់ការស្នាក់នៅក្នុងរយៈពេលវែង ច្រើនជាង ១៨២ថ្ងៃ នោះត្រូវបានគេកំណត់ថា គាត់គឺជានិវាសនជន។ ប្រសិនបើបុគ្គលនោះមានកន្លែងស្នាក់នៅថេរក្នុងប្រទេសមួយ និងមិនមានចេញចូលទៅប្រទេសផ្សេងទៀតទេ បុគ្គលនោះត្រូវបានគេកំណត់ថា គាត់មានកន្លែងស្នាក់នៅជាទម្លាប់ក្នុងប្រទេសមួយ ។

៤០- ចំពោះលក្ខណៈវិនិច្ឆ័យទី២ ស្តីពីការកំណត់លើនិវាសនជនក្នុងប្រទេសកម្ពុជា ដូចបានចែងក្នុង ផ្នែក ១.២.១ នៃប្រកាសស្តីពីពន្ធលើប្រាក់ចំណេញ "រូបវន្តបុគ្គលត្រូវបានកំណត់ទៅតាមកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

         ក- "អត្ថប្រយោជន៍ទទួលបានពីសេដ្ឋកិច្ចស្នូល” អាចត្រូវបានគេកំណត់តាមរយៈប្រភេទសេដ្ឋកិច្ច ដូចជាប្រាក់ចំណូលដែលគាត់ទទួលបាន ។

         ខ- "រយៈពេលស្នាក់នៅជាធម្មតា” មានន័យថា រយៈពេលដែលគាត់បានស្នាក់នៅក្នុងប្រទេសកម្ពុជា ។

         គ- ប្រកាសបញ្ជាក់ថារាល់សេចក្តីពិតទាំងឡាយត្រូវយកចិត្តទុកដាក់ ដើម្បីកំណត់ថាកន្លែងស្នាក់នៅជាគោលដើមរបស់គាត់ គឺនៅជាគោលដើមរបស់គាត់ គឺនៅក្នុងប្រទេសកម្ពុជា ឬមិននៅក្នុងប្រទេសកម្ពុជា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login