Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអត្ថាធិប្បាយ

                 បុព្វបុរសខ្មែរយើងជាអ្នកដែលពោរពេញទៅដោយចំណេះដឹង ហើយមុននិងលោកស្លាប់ទៅកំណាព្យ កាព្យឃ្លោងជាច្រើនទុកទូន្មានប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយឲ្យទទួលបានបទពិសោធន៍ ចំណេះដឹង សម្រាប់យកមកអនុវត្តនៅក្នុងជីវភាព អំពើទុច្ចរិតផ្សេងៗ ។ ហើយនៅក្នុងនោះមានសុភាសិតមួយបានពោលថា « វិជ្ជាជាអាហារ ប្រាជ្ញាជាអាវុធ » ។

                 តើសុភាសិតនេះមានអត្ថន័យអប់រំដូចម្តេចខ្លះ ?

                 ជាបឋមដើម្បីជាប្រទីបបំភ្លឺឈានទៅដល់ការអត្ថាធិប្បាយនូវប្រធានាងលើនេះឲ្យបានក្បោះក្បាយជាដំបូងយើងគួរគប្បីស្វែងយល់ពីអត្ថន័យ របស់ពាក្យពិបាកខ្លះៗជាមុនសិន ។ ដូចនេះពាក្យថា «វិជ្ជ » គឺចំណេះដឹង ជំនាញវិជ្ជាជីវៈផ្សេងៗដែលទទួលបានពីការសិក្សារៀនសូត្រ ឬអនុវត្តន៍ការងារផ្សេងៗ ។ រីឯពាក្យថា « អាហារ ! គឺជាគ្រឿងបរិក្ខា សម្រាប់បរិភោគទ្រទ្រង់នូវរាងកាយ ។ ចំណែកឯពាក្យថា « ប្រាជ្ញា » មានន័យថាញាណប្រកបដោយការត្រិះរិះពិចារណា ចេះថ្លឹងថ្លែង និងយល់គ្រប់កាលៈទេសៈ ។ ហើយចំពោះពាក្យថា « អាវុធ​ គឺជាគ្រឿងប្រដាប់ដែលធ្វើពីឬស្សីកឬដែកសម្រាប់ទុកត្រួសត្រាយសត្រូវឬខុសឧបសគ្គផ្សេងៗ  ។ ដូច្នេះបើយោងទៅតាមអត្ថន័យរបស់ពាក្យពិបាកនេះយើងអាចស្វែងយល់ពីន័យរបស់ប្រធានឲ្យកាន់តែច្បាស់បានថែមទៀតថាចំណេះដឹងឬ ជំនាញវិជ្ជាជីវៈផ្សេងៗដែលទទួលបានពីការសិក្សាររៀនសូត្រឬអនុវត្តការងារផ្សេងៗវាប្រៀបដូចជាគ្រឿងបរិកក្ខាសម្រាប់បរិភោគទ្រទ្រង់នូវរាងកាយរបស់យើង ចំពោះញាណដែលប្រកបដោយការត្រិះរិញពិចារណាថ្លឹងថ្លែងនិងយល់គ្រប់កាលៈទេសៈវាប្រៀបដូចជា គ្រឿងប្រដាប់ផ្សេងៗដែលធ្វើពីឬស្សីឬដែកសម្រាប់ទុកត្រួសត្រាយសត្រូវឬឧបសគ្គ ។

                 ជាការពិតណាស់មនុស្សម្នាក់ៗដែលកើតមកហើយតែងតែខិតខំស្វះស្វែងរកចំណេះវិជ្ជាឬជំនាញណាមួយពិតប្រាកដជាមួយគេពីព្រោះថាពួកគេបបានយល់ពីតម្លៃនៃចំណេះវិជ្ជា ។ ហើយចំពោះវិជ្ជាជាអាហារ បានសេចក្តីថាប្រសិនបើបុគ្គលណាម្នាក់បានព្យាយាមខិតខំប្រឹងប្រែងសិក្សារៀនសូត្រន ហើយមានគោលបំណងជាក់លាក់ច្បាស់លាស់ទៅលើមុខរបរឬអាជីពណាមួយតាមចំណងចំណូលចិត្តរបស់គេរៀងៗខ្លួនទៅតាមជំនាញដែលគេបានសិក្សារួចហើយ ។ ហើយកាលដែលគេមានអាជីពឬមុខរបរផ្ទាល់ខ្លូនណាមួយហើយប្រាកដជាអាចស្វែងរកប្រាក់កម្រៃ មកបំពេញតម្រូវការផ្ទាល់ខ្លួន ផ្គត់ផ្គង់ជីវភាពគ្រូសារឲ្យប្រសើរឡើងបានជាមិនខាន ។ ហើយប្រសិនបើកាលណាសេដ្ឋកិច្ចគ្រួសារមានការរីកចម្រើនហើយក៏បានរួមចំណែកក្នុងអភិវឌ្ឍន៍ប្រទេសជាតិដែរ ។ ហើយបើយើងមកមើលពីការងារនៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះមានច្រើនណាស់ដូចជា គ្រូបង្រៀន គ្រូពេទ្យ ​វិចិត្រករ កម្មករ ពាណិជ្ជករ សិល្បករ កសិករជាដើម​ ។ សុទ្ធសឹងតែជាការងារដែលមានតម្លៃ សុចរិត ថ្លៃថ្នូរ ហើយសង្គមគាំទ្រ ថែមទៀត ហើយសុទ្ធតែទទួលបានប្រាក់កម្រៃយកមកបំពេញតម្រូវការបានទាំងអស់ ។ ហើយទ្រព្យនៃចំណេះវិជ្ជានេះគឺជាឃ្លាំងទ្រព្យដ៏មហិមាចាយមិនរីងស្ងួត ចាយច្រើនចម្រើនឡើង ទៅណាមកណាមិនពិបាកវេចស្ពាយតាមខ្លួន ភ្លើងឆេះក៏មិនដល់ ។ ដូចដែលពាក្យស្លោកមួយបានពោលថា « វិជ្ជាជាទ្រព្យជាប់និងប្រាណ ចោរលួចមិនបានចាយច្រើនកើនច្រើន កណ្តៀរមិនកោរ កកណ្តុរមិនកាត់ » ។ ​ហើយលើសពីនេះទៅទៀតកាលណាយើងមានវិជ្ជាយើងប្រាកដជាមានគំនិតច្នៃប្រឌិតបង្កើតនូវអ្វីដែលថ្មីៗ ដែលអាចឲ្យយើង​រកប្រាក់បានមួយផ្នែកទៀតហើយលើសពីនេះទៅសង្ឃរបស់គេ ។ ដោយឡែកនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់វិញ ។ តួអង្គលោករដ្ឋមន្រ្តីបន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅប្រទេសបារាំង​ រួចហើយលោកបានក្លាយទៅជាមន្រ្តីបម្រើការងាររាជការ ។ រីឯតួអង្គសមវិញបន្ទាប់ពីគាត់បានបម្រើការងារជាមួយយលោកមន្រ្តីរួចហើយគាត់ក៏បានវិលត្រឡប់ទៅស្រុកកំណើតវិញក្នុងជីវិតជាកសិករហើយសមបានចូលរួមជារដ្ឋាភិបាលគឺអនុវត្តនយោបាយទឹក​ហើយត្រូវបានប្រជារាស្រ្តគោរពស្រឡាញ់បានបោះឆ្នោតឲ្យធ្វើមេឃុំ សង្គមរាស្រ្តនិយមទៀតហើយអ្វីដែលពិសេសនោះត្រូវបានចាត់ឲ្យទៅចូលរួមសមាជលើកទី៩នៅរាជធានីភ្នំពេញទៀត ។ ហើយចំពោះប្រាជ្ញាជាអាវុធមានន័យថា នៅក្នុងជីវរស់នៅរបស់មនុស្សយើងម្នាក់តែងតែជួបប្រទះនូវបញ្ហាសង្គមឬជាមួយមហាជនទូទៅហើយនៅក្នុងដោះស្រាយបញ្ហាទាំងអស់នេះវាទាមទារឲ្យមនុស្សមានភាពប៉ិនប្រសប់ ឈ្លាសវៃក្នុងការដោះស្រាយប្រកបដោយសនិ្តវិធី ។ ហើយជននោះនិងក្លាយទៅជាជនសម្បូរប្រាជ្ញាជាមិនខាន ។ ហើយប្រាជ្ញានេះប្រៀបដូចជាអាវុធមុតស្រួចហើយរឹងមាំនិងត្រជាក់ដែលដោះស្រាយមិនប៉ះពាល់ទៅលើផលប្រយោជន៍ផ្សេងៗ ។ ហើយប្រាជ្ញាទៀតអាចឲ្យយើង​ ចាកផុតពីបញ្ហាទីទល់ក្រល្ងង់គ្រោះទុរ្ភិក្សណ គ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត រន្ទះបាញ់ ជាដើម ។ បើយើងជួបនូវបញ្ហាទាំងអស់នេះយើងប្រាកដជាមានវិធីទប់ទល់ឬដោះស្រាយទុកជាមិនខាន  ។ ហើយមួយវិញទៀតអាចឲ្យយើងហ៊ានក្រោកឈរតវ៉ាទាមទារសិទ្ធិសេរីភាពនៅពេលដែលមានការជិះជាន់ពីសំណាក់ជនណាម្នាក់ ។ ហើយក៏អាចចូលរួមការពារជាតិ មាតុភូមិដែរ ។ តួយ៉ាងដូចជានៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជាយើងនៅក្នុងសម័យអាណានិគមបារាំងស្ថិតក្រោមការដឹកនាំរបស់សម្តេចនរោត្តម្ សីហនុ ទ្រង់មានភាពឈ្លាសវៃនិងប៉ិនប្រសប់បំផុតក្នុងាករទាមទារឯករាជ្យពីបារំាងដូចជាទ្រង់បានផ្តល់សម្ភាសន៍ជាមួយភ្នាក់ងារកាសែតញូយ៉ក ថែមដែលមានឥទ្ធិពលដូចគ្រាប់បែកមួយគ្រាប់និងបានបង្កើតកងជីវពលនារីក្លាហានដែលមានការចូលរួមពីប្រជាជនទាំងប្រុសទាំងស្រីរាប់ម៉ឺននាក់ហើយទទួលការហ្វឹកហាត់យ៉ាងសកម្មទីបំផុតបារាំងព្រមប្រគល់ឯករាជ្យយ៉ាងឧឡារឹកឲ្យខ្មែរវិញដូចជា រឿងកុលាបប៉ៃលិន តួអង្គមានភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហាបានជាបន្ទាន់ភ្លាមៗដូចជានៅពេលឡានខូចនៅកណ្តាលព្រៃនភ្នំចំពេលបាក់រសៀលមិនអាចធ្វើទៅដំណើរទៅមុខបន្តទៀតបានហើយទាំងអស់គ្នានៅទីនោះមិនអាចនឹកឃើញវិធីដាំបាយចៅចិត្រនឹងឃើញភ្លាមៗថាទឹកអាចយកពីក្នុងធុងក្នុងឡានឯឆ្នាំងអាចយកកំប៉ុងជំនួសហើយអុសអាចកាច់មែកឈើងាប់ៗបានជាការស្រេច ។ នេះជាដំណោះស្រាយដ៏ល្អ ​បំផុត ។ ដោយឡែកនៅក្នុងរឿងធនញ្ជ័យវិញតួអង្គធនញ្ជ័យជាជនដែលឈ្លាសវៃសម្បូរប្រាជ្ញាអាចដោះស្រាយបញ្ហាការពារជីវីតរបស់ខ្លួនពីស្តេចដូចជារាវពងមាន់ក្នុងទឹក ភ្នាល់ដំរី ជល់មាន់ជាដើម ។ ធនញ្ជ័យជីវីតរបស់ខ្លួនពីការប្រហារជីវីតរបស់ស្តេចនឹងពួកមន្រ្តីដែលមានគំនិតចង់ផ្តួលរលំគាត់ប្រកបដោយធម៌អហឹង្សា ។ រីឯនៅក្នុងរឿងព្រះវេស្សន្តវិញតួអង្គតាជូជក់ ពូកែថ្មីមាត់ក្នុងការដោះស្រាយបញ្ហាដូចជានៅពេលដែលនាងអាមិត្តធីតា បានប្រើគាត់ឲ្យទៅសូមជាលី ក្រស្នាពីព្រះវេស្សន្តមកធ្វើជាទាសា ទាសី នោះ ។ ហើយពេលគាត់ធ្វើដំណើរទៅដល់ព្រៃភ្នំគិរីវង្គត់ មានកូនអ្នកភូមិម្នាក់ឈ្មោះចេត្របុត្រ យាមនៅទីនោះពេលឃើញតាជួជក់ដើរសំដៅមកចេតបុត្របានព្រលែងឆ្កែដេញខាំហើយតាជូជក់រត់ឡើងចុងឈើចេត្របុត្របម្រុងទាញព្រួញបាញ់ប្រហារថែមទៀត ។ តែតាជូជក់បានកុហកថាខ្លួនជារាជទូតព្រះបាទស្រីសញ្ជ័យ ចេត្របុត្រជឿក៏បាននាំតាជូជកទៅហើយជប់លៀងទៀត ។ នេះបង្ហាញពីភាពប៉ិនប្រសប់របស់តាជូជក់ គាត់រួចខ្លួនហើយទទូលបានគុណសម្បត្តិទៀត ។

                 សរុបមកប្រធានខាងលើដែលបានលើកឡើងថាវិជ្ជាជាអាហារ ប្រាជ្ញាជាអាវុធគឹពិតជាត្រឹមត្រូវណាស់ ។ ព្រោះវិជ្ជាប្រៀបដូចជាឃ្លាំងទ្រព្យ ឯប្រាជ្ញាទុកដូចជាអាវុធដ៏ត្រជាក់។

                 ឆ្លងទៅតាមការអាត្ថាធិប្បាយអមដោយលអំណះអំណាងខាងលើយើងឃើញថាប្រធាននោះបានអប់រំឲ្យមនុស្សស្វះស្វែងរកចំណេះវិជ្ជាហើយការដោះបញ្ហាកុំអាងទៅលើកម្លាំងបាយ កម្លាំងកាយត្រូវចេះប្រើប្រាជ្ញា ។ ដូចនេះក្នុងនាមពូកយើងជាយុវជនជំនាន់ក្រោយដែលជាសរសទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិគួរគប្បីខិតខំសិក្សាក្រេប ជញ្ជក់យកចំណេះវិជ្ជាឲ្យបានច្រើន សមជាទំពាំងស្នងឬស្សីដ៏ល្អ  ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login