ដោយមិនមានការកម្រិតត្រឹមតែប្រាក់ចំណូលដូចខាងក្រោមនេះ ប្រាក់ចំណូលប្រភពកម្ពុជារួមមាន ៖
- ការប្រាក់ដែលបង់ដោយសហគ្រាសនិវាសនជន ក្រុមអាជីវកម្មនិវាសនជន ឬស្ថាប័នរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
- ភាគលាភដែលបានបែងចែកដោយសហគ្រាសនិវាសនជន ។
- ប្រាក់ចំណូលពីសេវាកម្មដែលបានបំពេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- ប្រាក់ចំណូលពីការគ្រប់គ្រង និងសេវាបច្ចេកទេស ដែលបានទូទាត់ដោយបុគ្គលនិវាសនជន ។
- ប្រាក់ចំណូលដែលបានមកពីចលនទ្រព្យ ឬអចលនទ្រព្យ ក្នុងករណីដែលទ្រព្យនោះស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- ប្រាក់សួយសារដែលបានមកពីការប្រើប្រាស់ ឬសិទ្ធិប្រើប្រាស់ទ្រព្យអរូបីដែលបានទូទាត់ដោយបុគ្គលនិវាសនជន ឬបុគ្គលអនិវាសនជនតាមរយៈគ្រឹះស្ថានអចិន្ត្រៃយ៍ដែលតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- ផលចំណេញពីការលក់អចលនទ្រព្យដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬផលចំណេញពីការផ្ទេរផលប្រយោជន៍ណាមួយនៃអចលនទ្រព្យ ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- បុព្វលាភធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត ចំពោះហានិភ័យនៅព្រះរាជាណាចក្រកម្ពុជា ។
- ផលចំណេញពីការលក់ចលនទ្រព្យដែលជាចំណែកនៃទ្រព្យអាជីវកម្មរបស់គ្រឹះស្ថានអចិន្ត្រៃយ៍ របស់អ្នកជាប់ពន្ធអនិវាសនជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- ប្រាក់ចំណូលពីសកម្មភាពអាជីវកម្មរបស់បុគ្គលអនិវាសនជន តាមរយៈគ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- បន្ថែមលើប្រាក់ចំណូលប្រភពកម្ពុជាដូចខាងលើ អ្នកជាប់ពន្ធនិវាសនជននៅកម្ពុជា និងអ្នកជាប់ពន្ធអនិវាសនជន អាចមានប្រាក់ចំណូលប្រភពកម្ពុជាផ្សេងទៀតពីការប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។