ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
តាមក្រិត្យក្រមធម្មជាតិនៃការរស់នៅរបស់មនុស្សគ្រប់ៗរូប មានការប្រព្រឹត្តដោយឡែកពីគ្នាទៅតាមនិស្ស័យបុគ្គលរៀងៗខ្លួន មានទាំងអំពើល្អសុចរិតទៀងត្រង់ និងអំពើទុច្ចរិតអាក្រក់ពោរពេញដោយបាបកម្ម ។ បើកាលណាមនុស្សជ្រុលខ្លួនប្រព្រឹត្តនូវអំពើអាក្រក់អកុសលដោយប្រការណារមួយហើយប្រាកដជាទទួលបានភាពវិនាសហិនហោចអន្តរាយដែលជាផលកតបស្នងវិញមិនខានដោយជៀសមិនផុតឡើយ ។ ឈរលើហេតុផលនេះទើបមានទស្សនៈមួយយល់ថា« អ្នកសាងអំពើអកុសល រមែងតែងតែជួបក្តីអន្តរាយក្នុងជីវីត» ។
តើមនុស្សដែលសាងអំពើអាក្រក់និងទទួលក្តីវិនាសយ៉ាងដូចម្តេច ?
ដើម្បីជាគុណប្រយោជន៍ ដល់ការបកស្រាយឲ្យបានក្បោះក្បាយ យើងគួរគប្បីយល់អត្ថន័យ នៃពាក្យគន្លឹះក្នុងប្រធានជាមុនសិន ។ ពាក្យ «អំពីអកុសលសំដៅដល់ទង្វើអាក្រក់ឬទង្វើបាប ហើយពាក្យ « អន្តរាយ » សំដៅលើអកុសលសំដៅដល់ទង្វើអាក្រក់ឬទង្វើបាប ហើយពាក្យ« អន្តរាយ » សំដៅលើសសេចក្តីវិនាសហិនហោចក ។ ផ្អែកតាមបំណកស្រាយប្រធានមាននន័យថា អ្នកដែលសាងនូវអំពើអាក្រក់ពោរពេញដោយបាប រមែងតែងតែទទួលបាននូវ ក្តីវិនាសហិនហោចដល់ខ្លួនវិញជាក់ជាមិនខាន ។
ជាការពិតណាស់ ក្នុងការរស់នៅមនុស្សគ្រប់ៗរូប មិនថាស្រីប្រុសឬចាស់ ក្មេង មាន ក្រ ល្អ អាក្រក់ នាម៉ឺនមន្រ្តី ប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណៈ ក្នុងសង្គម បើក្នុងជីវីតរស់នៅប្រព្រឹត្តធ្វើអំពើអាក្រក់ បាបកម្មដោយកាយ វាចា ចិត្ត មានការលួច ឆក់ប្លន់ រំលោភបំពារបំពានកូនគេប្រពន្ធគេសម្លាប់ជីវីត ពោលពាក្យកុហក បោកបញ្ជោត កេងប្រវ័ញ្ច ពុករលួយ ព្យាបាទ ឈ្នានីសអ្នកដទៃ បុគ្គលនោះនិងទទួលបាននូវក្តីវិនាស ហិនហោចតបស្នងវិញជាក់ជាមិនខាន ដូចជាវិនាសទ្រព្យសម្បត្តិ បាត់បង់តួនាទី មុខរបរការងារ បែកបាក់ញាតិមិត្ត ក្រុមគ្រួសារ បាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះរស់នៅឯកោ ពេលខ្លះត្រូវរងទណ្ឌកម្ម ជាប់គុកច្រវាក់ ស្លាប់ទៅធ្លាក់ក្នុងនរកអវចី ។
ជាទឡ្ហីករណី ក្នុងទំព័រប្រវត្តិសាស្រ្តខ្មែរ នាសម័យក្រោយអង្គរវត្តបានលាតត្រដាង ឲ្យឃើញពីការសាងអកុសលកម្មរបស់ព្រះរាជសម្ភារ ដែលបណ្តែងតបណ្តោយខ្លួនឲ្យធ្លាក់ក្នុងអំណាចអូសទាញនៃកាមតណ្ហាដោយទ្រង់បានទៅលូច សាហាយស្មួនជាមួយព្រះនាងអង្គចន្ទរតី មហេសីរបស់ព្រះឧទ័យ ទីបំផុតទ្រង់បានរងនូវក្តីវិនាសយ៉ាងធ្ងន់ធ្ងរ គឺត្រូវព្រះឧទ័យនាំទាហាន ព័តទុយហ្គាល់បាញ់ទម្លាក់ពីលើចុងត្នោត ។ មួយវិញទៀតបើយើងបង្វែរចំណាប់អារម្មណ៍មកពិនិត្យមើលតថភាពសង្គម នាបច្ចុប្បន្នកាលនេះយើងឃើញមានក្រុមយុវជន ខិលខូចមួយចំនួនតូចគេចសាលាទៅប្រព្រឹត្តអំពើអបាយមុខដូចចា ជក់គ្រឿងញៀន លេងល្បែងស៊ីសង ទៅលួចឆក់ប្លន់ទ្រព្យសម្បត្តិរបស់គេ ។ ទីបំផុតត្រូវបាត់បង់ការសិក្សាវិនាសទ្រព្យឪពុកម្តាយ ត្រូវសមត្ថកិច្ចចាប់ទៅផ្តន្ទាទោស ។ យ៉ាងណាមិញបើយើងងាកមកពិនិត្យមើលខ្លឹមសារនៅក្នុងអក្សរសិល្ប៍វិញម្តងក៏បាន លាតត្រដាងកាន់តែច្បាស់ថែមទៀតពីមហន្តរាយ យ៉ាងធ្ងន់ធ្ងរដែលប្រសូតចេញពីការប្រព្រឹត្តអំពើអកុសល នេះផងដែរ ។ ជាក់ស្តែងក្នុងរឿងទុំទាវ ដែលជាស្នាដៃភិក្ខុសោមនាឆ្នាំមួយពាន់ប្រាំបួនរយដប់ប្រាំ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់ស្តេចត្រាញ់អរជូនដែលមានចិត្តខ្លៅតិរច្ឆាន ប្រើអំណាចឃោរឃៅសម្លាប់ទុំជាប្តី ប្លន់យកទាវជាប្រពន្ធទៅឲ្យ ម៉ឺនងួន ជាកូន ។ ការសាងអំពើបាប របស់បុគ្គលតិរច្ឆាន អរជូន បានហុចផលអាក្រក់តបស្នងវិញ គឺត្រូវព្រះរាជា រាមាជើងព្រៃកាត់ទោសប្រហារជីវីត ដោយជីកកប់ត្រឹមក ហើយយករនាស់ដែករាស់ផ្តាច់ក ស្លាប់យ៉ាងវេទនា ។ ចំណែកឯក្នុងដំណើររឿងព្រះវេស្សន្តរដែលស្ថិតនៅក្នុងសៀវភៅសង្ខេបទសជាតករបស់ ឈឹម សុមន៍ បានបង្ហាញពីការសាងអំពើព្រៃផ្សៃរបស់តាជូជក ដែលមានចិត្តអាក្រក់វាយធ្វើបាបកុមារ ជាលីក្រស្នា គ្មានប្រណីអូសកាត់ព្រៃវាលខ្សាច់ក្តៅ ដោយមិនអាសូរទីបំផុតកមានបាបកម្ម ត្រូវបែកពោះស្លាប់ ។ បន្ថែមពីនេះទៀតបើពិនិត្យមើលខ្លឹមសាររឿងរាមកេរ្តិ៍ដែលរៀបរៀងឡើងវិញ ដោយព្រះអង្គម្ចាស់ វឌ្ឍឆាយវង្ស បានឆ្លុះបញ្ចាំងយ៉ាងពិស្តារ ពីទង្វើអកុសលរបស់ក្រុងរាពណ៍ស្តេចយក្សនគរលង្កាដែលបានចាប់ ពង្រាត់សីតា មហេសីព្រះរាមដើម្បិបំពេញមហិច្ឆតា ក្នុងផ្លូវកម្មគុណ ចុងក្រោយបុគ្គលកំណាចរូបនេះត្រូវវិនាសអន្តរាយដល់ខ្លូន ខ្ចេចខ្ចីនគរ បុត្រ ប្អូន និងញាតិមិត្ត ត្រូវស្លាប់ ។
សរុបសេចក្តីមក តាមរយៈការបរិយាកាសប្រកបដោយឧទារហរណ៍យ៉ាងជាក់ច្បាស់លាស់ខាងលើនេះ អាចបញ្ជាក់កាលបើបុគ្គលទាំងឡាយណាបានសាងនូវអំពើអាក្រក់ប្រាសុចាក គន្លងទូន្មាននៃលទ្ធិសាសនាប្រាសចាក សីលធម៌សង្គម ល្មើសច្បាប់បង្កឲ្យមានភាពចលាចូល ដល់សង្គមជននោះប្រាកដជារងនូវភាពវិនាសហិនហោចដល់ខ្លូនទាំងនៅក្នុងជាតិនេះនិងបរលោក ។
តាមការអធិប្បាយ យ៉ាងពិស្តារក្នុងគន្លងមកបានឲ្យឃើញថាខ្លឹមសារ ប្រធានមានអត្ថន័យអប់រំជ្រាលជ្រៅ ព្រោះបានលាតត្រដាងពីវិនាសកម្មយ៉ាងធ្ងន់ធ្ងរដែលកើតចេញពីការកសាងទុច្ចរិតក្នុងជីវីត ដើម្បីដាស់តឿនបុគ្គលស្រីប្រុសក្នុងលោកិយ ឲ្យវៀរចាកងកុសលសាងតែអំពើល្អជាប្រយោជន៍ដល់សង្គមមនុស្ស ។ ដូចនេះក្នុងនាមយើងជាយុវជនមួយរូប ដែលជាទំពាំងស្នងឬស្សី ត្រូវខិតខំសាងខ្លួនឲ្យកាយជាកូនល្អក្នុងសង្គមប្តជ្ញាមិនប្រព្រឹត្តធ្វើទង្វើអកុសលជាដាច់ខាត ។