ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២៦- តើអ្វីទៅជាបណ្តឹងឧទ្ធរណ៍ ?
២៧- អ្វីទៅជាបណ្តឹងសាទុក្ខ ?
២៨- អ្វីទៅជាដើមបណ្តឹង ?
២៩- អ្វីទៅជាចុងចម្លើយ ?
៣០- តើអ្វីទៅជាអ្នកការពារ ?
ចម្លើយ
២៦- បណ្តឹងឧទ្ធរណ៍ គឺជាពាក្យតវ៉ារបស់គូភាគីណាមួយដែល ប្តឹងសុំឱ្យកែប្រែសេចក្តីសម្រេច ឬសាលក្រមរបស់ សាលាដំបូង (តុលាការ ខេត្ត រាជធានី) ដែលគូភាគីនោះពុំសុខចិត្ត ដោយយល់ថា សេចក្តីសម្រេច ឬសាល ដីកានោះ ធ្វើឱ្យខូចប្រយោជន៍ដល់ខ្លួន។
២៧- បណ្តឹងសាទុក្ខ គឺជាវិធី ឬរបៀបនៃការសុំតវ៉ាបដិសេធនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ។
២៨- ដើមបណ្តឹង គឺជាអ្នកដាក់ពាក្យបណ្តឹងប្តឹងគេ ឬអ្នកចោទប្រកាន់លើគេ (អ្នកប្តឹងគេ )។
២៩- ចុងចម្លើយ គឺជាបុគ្គលដែលត្រូវបានភាគីម្ខាងទៀត (ដើមចោទ ) ប្តឹងទៅតុលាការក្នុងរឿងរដ្ឋប្បវេណី ។
៣០- អ្នកការពារ គឺជាអ្នកដែលទទួលខុសត្រូវ ការពារសុវត្ថិភាពនរណាម្នាក់ ។