ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាក្យ “គ្រឹះស្ថានអចិន្ត្រៃយ៍” សំដៅដល់ទីកន្លែងប្រកបអាជីវកម្មជាប់លាប់នៅព្រះរាជាណាចក្រកម្ពុជា សាខារបស់ក្រុមហ៊ុនបរទេស ឬភ្នាក់ងារនិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈនេះ បុគ្គលអនិវាសនជនប្រកបអាជីវកម្មទាំងអស់ ឬមួយចំណែករបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក្យ "គ្រឹះស្ថានអចិន្ត្រៃយ៍” រួមបញ្ចូលផងដែរនូវសមាគម ឬរូបភាពទំនាក់ទំនងផ្សេងទៀត ដែលតាមរយៈនេះបុគ្គលអនិវាសជនធ្វើសកម្មភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានអចិន្ត្រៃយ៍ត្រូវបានចាត់ទុកថា ជានីតិបុគ្គលនិវាសនជនចំពោះតែប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។
- មាន និងប្រើជាប្រចាំនូវសិទ្ធិអំណាចក្នុងការចុះកិច្ចសន្យា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសហគ្រាសបរទេសណាមួយ
- កាន់កាប់ជាប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជានូវស្តុកទំនិញ ហើយបុគ្គលនោះតែងធ្វើការបញ្ចេញ ឬផ្គត់ផ្គង់ទំនិញចេញពីស្តុកនោះ នៅក្នុងនាមសហគ្រាសបរទេសណាមួយ
- ធ្វើការប្រមូលបុព្វលាភ ឬធ្វើការធានារ៉ាប់រង លើកលែងតែការធានារ៉ាប់រងបន្តនូវហានិភ័យ
- ទីកន្លែងសម្រាប់ធ្វើការងារគ្រប់គ្រង
- សាខារបស់សហគ្រាសបរទេសភ្នាក់ងារ
- ការិយាល័យរបស់សហគ្រាសបរទេស
- ឃ្លាំង
- រោងចក្រ
- រោងជាង
- កន្លែងយករ៉ែ អណ្តូងប្រេងកាតឬឧស្ម័នធម្មជាតិ កន្លែងយកថ្ម ឬធនធានធម្មជាតិផ្សេងទៀត
- កសិដ្ឋាន ឬកន្លែងដាំដុះ
- ការដ្ឋាន កន្លែងសាងសង់ គំរោងការសាងសង់ ឬគំរោងការផ្គតំលើង និងសកម្មភាពតាមដានពិនិត្យដែលជាប់ទាក់ទិននឹងទីកន្លែង ឬគំរោងការទាំងនោះ ក្នុងករណីដែលទីកន្លែងសាងសង់ ឬគំរោងការ ឬសកម្មភាពទាំងនោះមានរយៈពេលលើសពីប្រាំមួយខែ ។
- ការផ្តល់សេវាដែលក្នុងនោះមានទាំងសេវាទីប្រឹក្សាផង ធ្វើឡើងដោយនិយោជិត ឬបុគ្គលិក ផ្សេងទៀតរបស់សហគ្រាសបរទេស ក្នុងករណីដែលសកម្មភាពទាំងនោះបានប្រព្រឹត្តទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលសរុបលើសពីប្រាំមួយខែនៅក្នុងរយៈពេល១២ខែ ណាមួយ ។