2019-11-15 15:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រូបវន្តបុគ្គលបរទេសអាចក្លាយជានិវាសនជន ក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលដែលត្រូវបានសំរេចថាបុគ្គលនោះនឹងស្នាក់នៅក្នុងប្រទេសកម្ពុជាច្រើនជាង ១៨២ថ្ងៃក្នុងរយៈពេល ១២ខែណាមួយ ដែលបានបញ្ចប់ក្នុងឆ្នាំសារពើពន្ធចរន្ត ទន្ទឹមនឹងនេះ បុគ្គលដែលរំពឹងទុកថាបានស្នាក់នៅក្នុងប្រទេសកម្ពុជា លើស១៨២ថ្ងៃ ចាប់តាំងពីពេលបានចូលក្នុងប្រទេសកម្ពុជា ពោលគឺនៅថ្ងៃទី ១ ដែលគាត់បានស្នាក់នៅក្នុងប្រទេសកម្ពុជា បុគ្គលនោះត្រូវបានកំណត់ថា ជានិវាសនជននៃប្រទេសកម្ពុជា ។ ផ្ទុយទៅវិញ ប្រសិនបើ បុគ្គលនោះបានចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល ១៨២ថ្ងៃ ឬតិចជាងនេះ ក្នុងរយៈពេលណាមួយនៃ ១២ខែ ប៉ុន្តែបានបន្តការស្នាក់នៅរបស់គាត់ច្រើនជាង ១៨២ថ្ងៃ បុគ្គលនោះនឹងក្លាយជានិវាសនជនក្នុងថ្ងៃដែលបានសម្រេចថាបន្តការស្នាក់នៅ ។