Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-15 15:24

ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានដូចជា ៖

  • ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ពុំដែលប្រព័ន្ធត្រួតពិនិត្យធម្មនុញ្ញភាពទេ ។ រដ្ឋធម្មនុញ្ញថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧ ​ដែលបានកែប្រែបន្តបន្ទាប់រហូតដល់ថ្ងៃទី៣១ ខែមីនា ១៩៦៤ ក៏​បាននិយាយនៅក្នុងមាត្រា ១១៩ តែ​ពី​សិទ្ធិ​បកស្រាយ​អត្ថបទ​ធម្មនុញ្ញ ហើយ​មិនមាន​និយាយ​ពី​ការត្រួត ពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ សិទ្ធិ​បកស្រាយ​ចុងក្រោយ​ជា​របស់​រដ្ឋសភា ។
  • សាធារណរដ្ឋខ្មែរ រដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧២ បានបង្កើតឲ្យមាន​ប្រព័ន្ធ ត្រួតពិនិត្យធម្មនុញ្ញភាពមួយដែរ ដែលដាក់ឈ្មោះថា “តុលាការធម្មនុញ្ញ” ។ ទោះបី​ជា​មានឈ្មោះជាតុលាការធម្មនុញ្ញយ៉ាងណាក៏ដោយ ក៏អង្គការនេះស្ថិតដោយឡែកពីអង្គការ​តុលាការដែរ ។ ការបង្កើតនេះ គឺពិតជាទទួលឥទិ្ធពលពីបស្ចឹមប្រទេសយ៉ាងប្រត្យក្ស​ ។ តុលាការធម្មនុញ្ញនេះមានសមាជិក ៦ រូប និងមានអាណត្តិ ៦​ ឆ្នាំ ។​ សមាជិក​តុលាការ ធម្មនុញ្ញទាំងអស់ចងអាណត្តិមិនព្រមគ្នាទេ សមាជិកចំនួនពាក់កណ្តាលត្រូវផ្លាស់​ប្តូរថ្មី ក្នុងរយៈពេល ៣​​ ឆ្នាំម្តងៗ មុនផុតឆ្នាំទី ៣ នៃអាណត្តិទី ១ ត្រូវចាត់ការបោះឆ្នោត​ដើម្បី​ជ្រើសតាំងសមាជិកតុលាការធម្មនុញ្ញ ដែលត្រូវផុតអាណត្តិមុនគេ។ សមាជិកតុលាការធម្មនុញ្ញត្រូវចាត់តាំងតាមរបៀបដូចតទៅ ៖

         - ២ រូប ដោយប្រធានាធិបតី

         - ២ រូប ដោយសភាជាតិ

         - ២ រូប ដោយព្រឹទ្ធសភា

         ប្រធានតុលាការធម្មនុញ្ញត្រូវជ្រើសតាំងក្នុងចំណោមសមាជិករបស់ខ្លួន ។ ការបោះ​ឆ្នោតនេះ ត្រូវធ្វើឡើងនៅពេលផ្លាស់សមាជិកពាក់កណ្តាលចំនួន ។ មុខងារសមាជិកតុលាការធម្មនុញ្ញ មានវិសមិតភាពនឹងមុខងារដូចជា ៖ ប្រធានាធិបតី អនុប្រធានាធិបតី សមាជិករដ្ឋាភិបាល សមាជិកសហសភា សមាជិកតុលាការជាន់ខ្ពស់ និងសមាជិកតុលាការកំពូល ។

  • កម្ពុជាប្រជាធិបតេយ្យ ការមកដល់នៃរបបខ្មែរក្រហមនា ឆ្នាំ១៩៧៥ បាននាំមកនូវការសំលាប់ប្រជាជន និង​កំទេច បំផ្លាញ រចនាសម្ព័ន្ធទាំងអស់ ព្រមទាំងជាន់ឈ្លីក្បួនច្បាប់ទាំងឡាយគ្មានសល់រហូត​ដល់ដំណាច់ ឆ្នាំ១៩៧៨ ។
  • រដ្ឋកម្ពុជា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទន្ទឹមនឹងការកសាងប្រទេសជាតិឡើងវិញ​នូវគ្រប់វិស័យ ការស្តារប្រព័ន្ធច្បាប់ក៏មានសកម្មភាពខ្លាំងក្លាណាស់ដែរ ។ រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ ប្រជាមានិតកម្ពុជាឆ្នាំ ១៩៨១ អនុញ្ញាតឲ្យមានការបកស្រាយច្បាប់ដោយក្រុម​ប្រឹក្សារដ្ឋ ក្នុងឋានៈជាអង្គការអចិន្រ្តៃយ៍របស់រដ្ឋសភា ។ ចាប់តាំងពីឆ្នាំ ១៩៨៩ ដល់ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៣ រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជាបានចែងអំពីការបកស្រាយច្បាប់ ដោយ​គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ។ ប៉ុន្តែនៅពេលនោះ ការបកស្រាយធម្មនុញ្ញ និងការ​ត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ពុំទាន់មានឡើយ ។
  • ព្រះរាជាណាចក្រកម្ពុជាទី២ រដ្ឋធម្មនុញ្ញថ្មីដែលបានអនុម័តនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៩៣ ដោយសភា​ធម្មនុញ្ញ ដែលកើតចេញពីការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិពីឆ្នាំ ១៩៩៣ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ។ នេះគឺជាការវិលត្រឡប់ទៅរក​ឥទ្ធិពល​បស្ចឹមប្រទេសជាថ្មីម្តងទៀត ។ ជំពូកទី ១២ ថ្មី នៃរដ្ឋធម្មនុញ្ញនិយាយអំពី “ក្រុម​ប្រឹក្សាធម្មនុញ្ញ” ដែលមានចំណុចជាច្រើនធ្វើឲ្យគេនឹកគិតដល់ក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសបារាំង ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខុសគ្នាពីបែបបារាំងដែរ ពិសេស​ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ក្រោយពេលដែលច្បាប់នោះត្រូវបានប្រកាសឲ្យប្រើហើយ និង សវនាការសាធារណៈ នៅក្នុងការជំនុំជំរះវិវាទទាក់ទងទៅនឹងការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត ។ សវនាការសាធារណៈនេះមានចែងនៅក្នុងច្បាប់ ស្តីពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត ដែលប្រកាសឲ្យប្រើនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩៧ ។ គួរកត់សំគាល់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ចំនួន ៦ លើក ៖

         - លើកទី ១ នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៩៤ ៖ ការផ្ទេរសិទ្ធិរបស់ព្រះមហាក្សត្រ​ពេលទ្រង់អវត្តមាន

         - លើកទី ២ នៅថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ១៩៩៩ ៖ បង្កើតស្ថាប័នព្រឹទ្ធសភា

         - លើកទី ៣ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០១ ៖​ ព្រះមហាក្សត្រទ្រង់បង្កើត និង​ប្រទានគ្រឿងឥស្សរិយយសជាតិ

         - លើកទី ៤ នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០០៥ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័ត​របស់រដ្ឋសភា ព្រឹទ្ធសភា

         - លើកទី ៥ នៅថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០០៦ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័ត​របស់រដ្ឋសភា ព្រឹទ្ធសភា

         - លើកទី ៦ នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៨ ៖ ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរដ្ឋបាល


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login