2019-11-15 15:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុគ្គលដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសគឺ ៖
+ សហគ្រាសមានផលរបរក្នុងរយៈពេល ៣ខែប្រតិទិនជាប់គ្នាណាមួយចាប់ពី ៖
- ១២៥ លានរៀលឡើងទៅសម្រាប់ការផ្គត់ផ្គង់ទំនិញ ឬផ្គត់ផ្គង់ចំរុះ ឬ
- ៦០ លានរៀលឡើងទៅសម្រាប់ការផ្គត់ផ្គង់សេវា ឬ
- ៣០ លានរៀលឡើងទៅសម្រាប់ការធ្វើកិច្ចសន្យាជាមួយរដ្ឋ ។
- សហគ្រាសដែលក្នុងពេលចាប់ផ្តើមរយៈពេល ៣ខែជាប់គ្នាណាមួយ មានមូលដ្ឋានជឿជាក់ថាទទួលបានផលរបរច្រើនជាងផលរបរដូចបានកំណត់ខាងលើ ។
+ សហគ្រាសមានផលរបរប្រចាំឆ្នាំចាប់ពី ៖
- ៥០០ លានរៀលឡើងទៅសម្រាប់ការ ផ្គត់ផ្គង់ទំនិញ ឬផ្គត់ផ្គង់ចំរុះ ឬ
- ២៥០ លានរៀលឡើងទៅសម្រាប់ការផ្គត់ផ្គង់សេវា ឬ
- ១២៥ លានរៀលឡើងទៅសម្រាប់ការធ្វើកិច្ចសន្យាជាមួយរដ្ឋ ។
សហគ្រាសបើកថ្មី ៖ ប្រសិនបើកម្រិតផលរបរប៉ាន់ស្មាន ឬប្រភេទសកម្មភាពអាជីវកម្មរបស់សហគ្រាស (ផ្អែកលើព័ត៌មានដែលមានចុះនៅក្នុងពាក្យសុំធ្វើអាជីវកម្ម) បំពេញនូវលក្ខខណ្ឌត្រូវជាប់ពន្ធតាមរបបស្វ័យប្រកាសដូចមានចែងក្នុងវាក្យខណ្ឌ២ និង៣ នៃកថាខណ្ឌនេះ។