Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-15 15:22

តម្លៃទីផ្សារគឺជាថ្លៃមួយដែលអ្នកទិញធម្មតាម្នាក់ហ៊ានទិញទ្រព្យសកម្មក្នុងសភាព និងទីកន្លែងដែលទ្រព្យសកម្មនោះស្ថិតនៅ ។ តាមតម្លៃទីផ្សារគឺត្រូវបានប្រើចំពោះថ្លៃដូចខាងក្រោម ៖

  • ការដកយកទំនិញឬសេវាមកប្រើប្រាស់ផ្ទាល់ខ្លួន ៖ ការដកយកទំនិញ ឬសេវាមកប្រើប្រាស់ផ្ទាល់ខ្លួនដោយម្ចាស់សហគ្រាសឯកបុគ្គលសហគ្រាសត្រូវកត់ត្រាក្នុងគណនីលក់ទំនិញ ឬសេវាដោយគិតតាមតម្លៃទីផ្សារនៃទំនិញឬសេវា ។ (ប្រកាសស្តីពីពន្ធលើប្រាក់ចំណេញ ផ្នែកទី ៥.៥.៦)
  • ចំពោះការប្រើប្រាស់អចលកម្មសម្រាប់បំរើតម្រូវការផ្ទាល់ខ្លួនរបស់ម្ចាស់សហគ្រាស ត្រូវបានចាត់ទុកថាបានលក់តាមតម្លៃទីផ្សារឱ្យម្ចាស់សហគ្រាស (កត់ត្រាចូលក្នុងផលបន្ទាប់បន្សំ) នូវសេវាមួយដែលជាសេវានៃការផ្តល់អចលកម្មសម្រាប់បំរើតម្រូវការផ្ទាល់ខ្លួន របស់ម្ចាស់សហគ្រាសនោះ។ (ប្រកាសស្តីពីពន្ធលើប្រាក់ចំណេញ ផ្នែកទី ៦.២.១-ក)
  • រាល់ទ្រព្យសកម្មត្រូវធ្វើគណនេយ្យកម្មនាថ្ងៃបញ្ចូលក្នុងបេតិកភ័ណ្ឌសហគ្រាស ដោយត្រូវកត់ត្រាតាមថ្លៃដើម ឬបរិយាទានប្រវត្តិសាស្ត្រដែលត្រូវបានកំណត់តាមតម្លៃទីផ្សារ ចំពោះទ្រព្យសកម្មដែលសហគ្រាសបានមកដោយគ្មានបង់ថ្លៃ៖ ក្នុងនេះត្រូវបានចុះបញ្ជីគណនេយ្យតាមតម្លៃទីផ្សារ ដែលជាថ្លៃមួយដែលអ្នកទិញធម្មតាម្នាក់ហ៊ានទិញទ្រព្យសកម្ម ក្នុងសភាព និងទីកន្លែងដែលទ្រព្យសកម្មនោះស្ថិតនៅ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login