ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១- តើធាតុអត្តនោម័តនៃបទល្មើសគឺជាអ្វី ?
១២- តើចេតនាសម្រេចបទល្មើសគឺជាអ្វី ?
១៣- តើចេតនាប្រព្រឹត្តអំពើគឺជាអ្វី ?
១៤- ចូរពន្យល់ពីគោលការណ៍នីត្យានុកូលភាពនៃទោស ?
១៥- តើអ្វីទៅជាបទល្មើសអកម្ម ?
ចម្លើយ
១១- ធាតុអត្តនោម័តនៃបទល្មើស គឺជាផ្នែកខាងក្នុងនៃបទល្មើស ឬសភាពផ្លូវចិត្តរបស់ប្រធាននៃបទល្មើសរួមមាន ៖
១២- ចេតនាសម្រេចបទល្មើស គឺជាចេតនារបស់បុគ្គលម្នាក់ ដែលខ្លួនមានសេរីភាព និងមនសិការគ្រប់គ្រាន់ក្នុងការស្វែងរកលទ្ធផលដែលច្បាប់ព្រហ្មទណ្ឌបានហាមឃាត់ ឬមានចេតនាចង់រំលោភបំពានច្បាប់ព្រហ្មទណ្ឌតែម្តង ។ ដូច្នេះចេតនា ត្រូវផ្តើមចេញពីបុគ្គលម្នាក់ដែលមានសេរីភាពពេញលេញ និងមានមនសិការគ្រប់គ្រាន់ដឹងខុសត្រូវថាអំពើណាជាអំពើខុសច្បាប់ព្រហ្មទណ្ឌ ហើយនៅតែមានបំណងចង់ប្រព្រឹត្តអំពើខុសច្បាប់នោះទៀត ។
១៣- ចេតនាប្រព្រឹត្តអំពើ គឺចារីប្រព្រឹត្តនូវអំពើដោយចេតនា បានន័យថាដោយដឹងច្បាស់ពីអំពើរបស់ខ្លួន ។
១៤- ការពន្យល់ពីគោលការណ៍នីត្យានុកូលភាពនៃទោស គឺជាគោលការណ៍គ្រឹះនៃនីតិព្រហ្មទណ្ឌដើម្បីធានាការអនុវត្តច្បាប់ព្រហ្មទណ្ឌ ។ យោងតាមមាត្រា៣នៃកថាខណ្ឌទី នៃក្រមព្រហ្មទណ្ឌ បានចែងថា មានតែទោសដែលមានចែងក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន នៅពេលដែលបទល្មើសត្រូវបាប្រព្រឹត្តប៉ុណ្ណោះ ទើបអាចត្រូវបានប្រកាសបាន ។ គោលការណ៍នេះ ទាមទារជាចាំបាច់ក្នុងករណីច្បាប់ពុំមានកំណត់បទល្មើស និងចែងអំពីទោសណាមួយ នៅក្នុងពេលដែលអំពើនោះត្រូវបានប្រព្រឹត្តទេនោះ ពុំអាចចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយឡើយ ។
១៥- បទល្មើសអកម្ម គឺជាអំពើសម្ភារៈដែលចាត់ទុកថាជាធាតុផ្សំនៃបទល្មើសអាចជាអនុប្បវាទ ឬជាអំពើអវិជ្ជមានណាមួយ មានន័យថា ចារីមិនបានធ្វើអំពើដែលច្បាប់តម្រូវឲ្យធ្វើ ។