Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើកិច្ចសន្យាគឺជាអ្វី ?

៧- តើសំណើជាអ្វី ?

៨- តើអី្វទៅជាស្វីការ ?

៩- តើធាតុផ្សំនៃបទល្មើសមានអ្វីខ្លះ ?

១០- តើធាតុសត្យានុម័តនៃបទល្មើសគឺជាអ្វី ?

ចម្លើយ

៦- កិច្ចសន្យា គឺជាកិរិយាដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមបង្កើតកែប្រែ ឬរំលត់នូវកាតព្វកិច្ច នេះបើយោងតាមមាត្រា ៣១១ នៃក្រមរដ្ឋប្បវេណី ២០០៧ ។

៧- សំណើ គឺជាការសុំបង្កើតកិច្ចសន្យាដែលធ្វើឡើងដោយមានឆន្ទៈភ្ជាប់ខ្លួនជាមួយនឹងចំណងគតិយុត្តក្នុងករណីដែលមានស្វីការរបស់ភាគីម្ខាងទៀតចំពោះសំណើនេះ (កថាខណ្ឌទី១ នៃមាត្រា ៣៣៧ នៃក្រមរដ្ឋប្បវេណី) ។

៨- ស្វីការ គឺជាការបង្ហាញឆន្ទៈ ដែលអ្នកទទួលសំណើយល់ព្រមចំពោះសំណើនោះ (មាត្រា ៣៣៧ កថាខណ្ឌទី៣ នៃក្រមរដ្ឋប្បវេណី) ។

៩- ធាតុផ្សំនៃបទល្មើសមានដូចជា ៖

  • ធាតុនីត្យាកូល ឬធាតុច្បាប់
  • ធាតុសត្យានុម័ត ឬធាតុសម្ភារៈ
  • ធាតុអត្តនោម័ត ឬធាតុចិត្តសាស្ត្រ

១០- ធាតុសត្យានុម័តនៃបទល្មើស គឺជាផ្នែកខាងក្រៅនៃបទល្មើស ឬជាអ្វីដែលបទល្មើសបានចេញឲ្យឃើញរួមមាន ៖

  • អំពើគ្រោះថ្នាក់ដល់សង្គម
  • បច្ច័យ
  • ទំនាក់ទំនងហេតុផលរវាងអំពី និងបច្ច័យ
  • ពេលវេលា ទីកន្លែង ឧបាយកល ឧបករណ៍ ទិដ្ឋភាពនានាជុំវិញបទល្មើស ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login