Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើស្ថាប័នមួយណាដែលបានដាក់បញ្ជូលក្នុងស្ថាប័នធម្មនុញ្ញ ?

២- តើការទទួលខុសត្រូវព្រហ្មទណ្ឌគឺជាអ្វី ?

៣- តើការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលមានប៉ុន្មាន ? អ្វីខ្លះ ?

៤- តើក្រមរដ្ឋប្បវេណីគឺជាអ្វី ?

៥- តើមុ​ខងាររបស់ក្រមរដ្ឋប្បវេណីមានប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១- ស្ថាប័នធម្មនុញ្ញ គឺជាស្ថាប័នដែលអព្យាក្រឹត្យ និងឯករាជ្យ ដូចដែលមានចែកក្នុងរដ្ឋធម្មនុញ្ញ ១៩៩៣ ដែលត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃ ២១ កញ្ញា ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា លើព្រះរាជក្រមប្រកាសឲ្យប្រើនៅថ្ងៃទី ២៤ កញ្ញា ១៩៩៣ ។ រដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ។ រាល់សេចក្តីសម្រេចនានា របស់ស្ថាប័នរដ្ឋ ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ។

២- ការទទួលខុសត្រូវព្រហ្មទណ្ឌ គឺជាការទទួលរងនូវទណ្ឌកម្មចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្ត ។

៣- ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលមានពីរគឺ ៖

  • ការទទួលខុសត្រូវព្រហ្មទណ្ឌនីតិបុគ្គលជារដ្ឋ (នីតិបុគ្គលសាធារណៈ)
  • ការទទួលខុសត្រូវព្រហ្មទណ្ឌនីតិបុគ្គលមិនមែនជារដ្ឋ (នីតិបុគ្គលឯកជន)

៤- ក្រមរដ្ឋប្បវេណី គឺគ្របដណ្តប់គ្រប់លើជីវភាព និងជីវិតបុគ្គលឯកជន ។ ដូច្នេះបើយើងពិនិត្យទៅលើក្រមនេះគឺវាស្ថិតនៅក្នុងនីតិឯកជន ដែលគ្របដណ្តប់ទៅលើ ទ្រព្យសម្បត្តិ និងគ្រួសារ ជាអាទិ៍ ។

៥- មុ​ខងាររបស់ក្រមរដ្ឋប្បវេណីមានដូចជា ៖

  • បទដ្ឋានសម្រាប់ធ្វើការសម្រេចសេចក្តី
  • បទដ្ឋានសម្រាប់ធ្វើសកម្មភាព

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login