លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមាន៖
- សិទ្ធិ និងសេរីភាពគឺសំដៅលើអ្វីៗដែលមនុស្សធ្វើដោយគ្មានការគៀបសង្កត់ និងបង្ខិតបង្ខំ
- សេរីភាពខាងសារព័ត៌មាននិងការបញ្ចេញមតិសេរីភាពខាងសារព័ត៌មាន តាមរយៈប្រព័ន្ធឃោសណាដោយគ្មានការជ្រៀតជ្រែក និងភិតភ័យ
- ការបង្កើតគណបក្សនយោបាយៈ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិបង្កើតមានសមាគម អង្គការ ឬគណបក្សនយោបាយ
- ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ៈ ពលរដ្ឋមានសិទ្ធិទាមទារក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ទៅធ្វើការក្នុងរដ្ឋសភារដ្ឋាភិបាលដើម្បីបំរើប្រយោជន៍រួម
- ការបង្កើតប្រព័ន្ធពហុបក្សៈ ត្រូវទទួលស្គាល់ទស្សនៈពហុបក្ស និងចេះទទួលស្គាល់រាល់ទស្សនៈដែលបានសម្តែងចេញ មិនមែនសុទ្ធតែដូចគ្នា
ការបែងចែកអំណាចដាច់ពីគ្នា គឹអំណាចទាំងបីត្រូវបានបែងចែកដាច់ចេញពីគ្នាគឺ៖
- អំណាចនីតិប្បញ្ញតិ្ត ( រដ្ឋសភា ព្រឹទ្ធសភា )
- អំណាចនីតិប្រតិបត្តិ ( រដ្ឋាភិបាល )
- អំណាចតុលាការ ( អង្គចៅក្រមនិងក្រុមជំនុំជម្រះ ) ។