2019-11-28 14:52
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របបប្រជាធិបតេយ្យ គឺជាទម្រង់នៃការដឹកនាំមួយដែលអំណាចសម្រេចខ្ពស់បំផុត និងអំណាចសម្រេចចុងក្រោយនៅក្នុងកណ្តប់ដៃ នៃព្រះរាជាតែមួយអង្គឯកគត់ ។អ្នកគ្រប់ប្រើប្រាស់អំណាចផ្តាច់ការហើយអំណាចនេះគ្មានព្រំដែនឡើយ ។ ព្រះរាជាជាប្រធាននៃអំណាចទាំងបីគឺអំណាចនីតិបញ្ញត្តិ និតិប្រតិបត្តិនិង តុលាការ ។ អ្នកដឹកនាំបន្តគឹតាមខ្សែរាជវង្សក្សត្រគ្រងរាជ ។
របបអភិជនាធិបតេយ្យ ជាទម្រង់នៃការដឹកនាំ ដែលអំនាចនយោបាយស្ថិតនៅក្នុងដៃមនុស្សមួយចំនួនតូច ដែលហៅថា ពួកអភិជន ។ វណ្ណៈអភិជនត្រូវបានជ្រើសតាំងឡើងបានចូលរួមយ៉ាងធំធេងក្នុងអំណាចរដ្ឋាភិបាល ចំណែកមហាជនមិនត្រូវបានគេផ្តល់សិទ្ធិអោយចូលរួមក្នុងការគ្រប់គ្រងរដ្ឋាភិបាលឡើយ ។
របបផ្តាច់ការ ជាប្រព័ន្ធគ្រប់គ្រងដែលមានបក្សតែមួយមានក្បាលម៉ាស៊ីនដឹកនាំរឹងមាំមានលក្ខណៈជាអង្គការចាត់តាំងនយោបាយមួយ ។ ក្នុងរបបនេះគ្មានការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំស្ថាប័នរដ្ឋទេ គេច្រើនតែធ្វើការតែងតាំងមន្រ្តីដឹកនាំទាំងនោះ ។