Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-12-09 16:00

តាមក្រមរដ្ឋប្បវេណី វត្ថុដែលអាចដាក់ហ៊ីប៉ូតែកបានមានដូចជា​ ៖

  • អចលនវត្ថុ កម្មវត្ថុនៃហ៊ីប៉ូតែក ត្រូវតែជាអចលនវត្ថុដែលជាកម្មសិទ្ធិ ឬចំណែកនៃកម្មសិទ្ធិអវិភាគរបស់កូនបំណុល ឬគតិយជន (មាត្រា៨៤៣ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី) ។
  • សិទ្ធិជួលអចិន្ត្រៃយ៍ និងផលុបភោគ ក្រៅពីអចលនវត្ថុ ហ៊ីប៉ូតែកត្រូវបានទទួលស្គាល់ផងដែរឲ្យបង្កើតលើសិទ្ធិលើអចលនវត្ថុ ដែលកម្រិតត្រឹមសិទ្ធិជួលអចិន្ត្រៃយ៍ និងផលុបភោគ (មាត្រា៨៤៣ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី) ។
  • វត្ថុដែលត្រូវបានកំណត់ដោយច្បាប់ពិសេស ជាគោលការណ៍ក្រមរដ្ឋប្បវេណីទទួលស្គាល់ការបង្កើតហ៊ីប៉ូតែកចំពោះអចលនវត្ថុ សិទិ្ធជួលអចិន្រ្តៃយ៍​ និងផលុបភោគប៉ុណ្ណោះ ប៉ុន្តែក្នុងករណីច្បាប់ពិសេសទទួលស្គាល់ការយកទ្រព្យសម្បត្តិផ្សេងក្រៅពីអចលនវត្ថុមកធ្វើជាកម្មវត្ថុនៃហ៊ីប៉ូតែក យើងត្រូវទទួលស្គាល់ការបង្កើតហ៊ីប៉ូតែកតាមប្រភេទផ្សេងនោះដែរ (មាត្រា៨៤៣ កថាខណ្ឌទី៣ នៃក្រមរដ្ឋប្បវេណី) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login