Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-12-10 16:00

លក្ខខណ្ឌនៃការគម្រាមកំហែងមានដូចជា ៖

+ សកម្មភាពគម្រាមកំហែងដោយខុសច្បាប់

  • សកម្មភាពដែលធ្វើឲ្យភាគីម្ខាងទៀតភ័យខ្លាច ដោយធ្វើឲ្យដឹងថានៅពេលក្រោយនឹងមានការខូចខាតកើតឡើង ។ ប៉ុន្តែត្រូវស្ថិតនៅក្នុងកម្រិតដែលសង្គមមិនអាចទទួលយកបាន ។
  • ទោះបីជា តតិយជនក្រៅពីភាគីនៃកិច្ចសន្យាជាអ្នកធ្វើសកម្មភាពគម្រាមកំហែងក៏ដោយ ក៏បំពេញលក្ខខណ្ឌដែរ ។
  • វិធីដែលនាំឲ្យមានការខូតខាត សកម្មភាពដែលនាំឲ្យកើតមានការភ័យខ្លាចចំពោះភាគីម្ខាងទៀតរួមមាន ការនិយាយផ្ទាល់មាត់ ការសរសេរជាលិខិត និងកាយវិការជាដើម ។
  • អត្ថន័យដែលនាំឲ្យមានការខូចខាត អត្ថន័យដែលនាំឲ្យកើតមានការភ័យខ្លាចចំពោះភាគីម្ខាងទៀត រួមមានការគម្រាមទាក់ទងនឹងជីវិត រាងកាយ ទ្រព្យសម្បត្តិ កិត្តិយស សេរីភាព ជាដើម ។
  • កម្រិតដែលសង្គមមិនអាចទទួលបាន បើជាសកម្មភាពនៅក្នុងកម្រិតដែលអាចនិយាយថាជាការប្រើសិទ្ធិដោយត្រឹមត្រូវ នោះមិនអាចនិយាយថា មានភាពផ្ទុយច្បាប់ ហើយក៏មិនអាចកើតមាននូវការគម្រាមកំហែងនោះដែរ ។

+ ចេតនាគម្រាមកំហែង

  • គឺជាចេតនាគម្រាមភាគីម្ខាងទៀតឲ្យមានការភ័យខ្លាច ហើយភាគីក៏បង្ហាញឆន្ទៈជាកំណត់តាមរយៈការភ័យខ្លាចនោះ ។
  • ករណីធ្វើសកម្មភាពដែលមើលទៅហាក់ដូចជាការគម្រាមកំហែងតែពុំមានបំណង ធ្វើឲ្យភាគីម្ខាងទៀតមានការភ័យខ្លាចទេ នោះមិនមានចេតនាទេ ។

+ ការបង្ហាញឆន្ទៈមានការភ័យខ្លាច

  • ដើម្បីបំពេញលក្ខខណ្ណនៃការគម្រាមកំហែង ភាគីម្ខាងដែលបង្ហាញឆន្ទៈ ត្រូវតែមានការភ័យខ្លាចនៅពេលបង្កើតកិច្ចសន្យា​។ ប៉ុន្តែ ករណីដែលអ្នកបង្ហាញឆន្ទៈជាមនុស្សដែលមានស្មារតីហ្នឹងហ្នរ ហើយទោះបីជាមានការគម្រាមពីអ្នកគម្រាមកំហែងក៏ដោយ ក៏មិនមានការភ័យខ្លាចដែរនោះ ការគម្រាមកំហែងមិនកើតឡើងទេ ។

+ ការបង្ហាញឆន្ទៈដោយសារការគម្រាមកំហែង

ប្រសិនបើការបង្ហាញឆន្ទៈរបស់អ្នកបង្ហាញឆន្ទៈ​ ធ្វើឡើងដោយសារឥទ្ធិពលអ្វីមួយធ្វើឲ្យភ័យខ្លាច​ នោះជាការគម្រាមកំហែង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login