Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-12-11 15:31

បញ្ញត្តិដែលអនុវត្តដោយបង្ខំ គឺជាបញ្ញត្តិដែលបដិសេធអានុភាពនៃសកម្មភាពដែលផ្ទុយនឹងបញ្ញត្តិនោះ ។ មានបញ្ញត្តិមួយចំនួនចែងច្បាស់ថាជាបញ្ញត្តិដែលអនុវត្តដោយបង្ខំ ដូចជា កថាខណ្ឌទី៣ នៃមាត្រា ៥៨៥ នៃក្រមរដ្ឋប្បវេណីស្តីពីការកម្រិតការប្រាក់ ជាដើម ប៉ុន្តែក៏មានបញ្ញត្តិមួយចំនួនមិនកំណត់ឲ្យច្បាស់ថាជាបញ្ញត្តិដែលអនុវត្តដោយបង្ខំផងដែរ ។ ហេតុនេះ ចាំបាច់ត្រូវមានការបកស្រាយដោយពិចារណាអំពីគោលគំនិតនៃមាត្រានោះ ថាជាបញ្ញត្តិអនុវត្តដោយបង្ខំ ឬមិនមែន ។ ជាធម្មតា បញ្ញត្តិអនុវត្តដោយបង្ខំ ជាបញ្ញត្តិទាក់ទងនឹងសណ្តាប់ធ្នាប់សាធារណៈ ហើយបញ្ញត្តិដែលមិនទាក់ទងនឹងសណ្តាប់ធ្នាប់សាធារណៈ ហៅថាបញ្ញត្តិដែលអនុវត្តតាមការស្ម័គ្រចិត្ត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login