ទ្រព្យសកម្មអាជីវកម្មរបស់សហគ្រាសនីតិបុគ្គល ត្រូវគោរពគោលការណ៍ដូចជា ៖
- ទ្រព្យសកម្មអាជីវកម្ម គឺជាទ្រព្យរបស់សហគ្រាស ។ ជាគតិយុត្ត ទ្រព្យសកម្មអាជីវកម្មរបស់សហគ្រាសនីតិបុគ្គលត្រូវដាច់ដោយឡែកពីទ្រព្យរបស់អ្នកចូលហ៊ុនឬម្ចាស់ហ៊ុន
- សម្រាប់សហគ្រាសដែលបង្កើតឡើងដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ទ្រព្យសកម្មនានាដែលអ្នកចូលហ៊ុនបានយល់ព្រមដាក់ជាកម្មសិទ្ធិរួម ត្រូវតែកត់ត្រាខាងទ្រព្យសកម្មនៃតារាងតុល្យការ ។