មូលហេតុនៃការរំលាយមានដូចជា ៖
- នីតិបុគ្គលត្រូវរំលាយ ដោយមូលហេតុមានដូចជា កំណត់ក្នុងលក្ខន្តិកៈបញ្ចប់គោលបំណង ឬអលទ្ធភាពក្នុងការបំពេញកិច្ចការក្ស័យធន សាលក្រម ឬសាលដីកាដែលបញ្ជាឲ្យរំលាយ (មាត្រា៦៤ កថាខណ្ឌទី១ ចំណុចក-ឃ)។
- អាចត្រូវរំលាយដោយសេចក្តីសម្រេចនៃមហាសន្និបាតសមាជិក ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត គឺត្រូវមានការយល់ព្រមពីសមាជិកចាប់ពាក់កណ្តាលឡើទៅនៃចំនួនសមាជិកទាំងអស់ និងដោយសម្លេងចំនួនចាប់ពី៣ភាគ៤ ឡើងទៅនៃសិទ្ធិសម្រេចរបស់សមាជិកទាំងអស់ (មាត្រា ៦៤ កថាខណ្ឌទី២) ។
- ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ត្រូវមានមតិយល់ស្របនៃសមាជិកទាំងអស់ (មាត្រា៦៤ កថាខណ្ឌទី២-៣) ។
- និងត្រូវរំលាយផងដែរបើសិនសមាជិកនៅសល់តែម្នាក់ (មាត្រា៦៤ កថាខណ្ឌទី២ ចំណុចខ) ។