2019-12-14 14:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មានករណីលើកលែងមួយចំនួនចំពោះវត្ថុលួច ឬវត្ថុដែលបាត់ មានដូចជា ៖
ក- ករណីដែលកម្មវត្ថុគឺជាវត្ថុលួច ឬវត្ថុបាត់ ជនរងគ្រោះ ឬម្ចាស់វត្ថុបាត់នោះ អាចទាមទារចំពោះជនដែលបានធ្វើលទ្ធកម្មដោយសុចរិតនោះ ឲ្យសងវត្ថុនោះមកវិញបាន ។
ខ- ទោះជាយ៉ាងណាក៏ដោយ ជនរងគ្រោះ ឬម្ចាស់វត្ថុបាត់នោះ ត្រូវធ្វើការទាមទារ ក្នុងអំឡុងពេល២ឆ្នាំ គិតចាប់ពីពេលបាត់ ឬពេលត្រូវបានលួច (មាត្រា១៩៤ កថាខណ្ឌទី១) ។
គ- ប៉ុន្តែក្នុងករណីដែលអ្នកធ្វើលទ្ធកម្មដោយសុចរិតនោះ បានទិញដោយសុចរិតនូវត្ថុដែលបានបាត់ ឬវត្ថុដែលលួចនោះតាមរយៈការលក់ដេញថ្លៃ ឬនៅទីផ្សារសាធារណៈ ឬពីពាណិជ្ជករ ឬអាជីវករដែលលក់វត្ថុប្រភេទដូចគ្នា នោះជនរងគ្រោះ ឬម្ចាស់វត្ថុបាត់មិនអាចទាមទារឲ្យសងវត្ថុនោះមកវិញបានទេ ប្រសិនបើមិនសងថ្លៃលក់ទៅឲ្យអ្នកដែលបានធ្វើលទ្ធកម្មដោយសុចរិតនោះ (មាត្រា១៩៤ កថាខណ្ឌទី២) ។