អ្នកបើកបរហាមជែងគ្នានៅក្នុងករណីដូចខាងក្រោម៖
- ជែងគ្នាបីជួរ(ជែងលើរថយន្ដដែលកំពុងជែងគ្នា)
- នៅកន្លែងមានសញ្ញាហាមជែង
- នៅត្រង់ផ្លូវកោង ឬផ្លូវឡើងទួល លើកលែងតែការជែងនេះ អាចទុកឪ្យផ្នែកទ្រូងផ្លូវខាងឆ្វេង គំនូសបង្ហូតកណ្ដាលបនៅទំនេរបាន
- នៅត្រង់កំពូលផ្លូវចោត ផ្លូវតូចចង្អៀត ឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
- នៅលើស្ពាន ឬពេលចុះចំណោត
- នៅកន្លែងការដ្ឋាន
- នៅជិត ឬត្រង់កំណត់ផ្លូវ ដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់
- នៅផ្លូវក្រោមស្ពាន ឬផ្លូវក្នុងរូង
- នៅពេលមើលឃើញមិនច្បាស ដូចជាពេលភ្លៀងខ្លាំង ឬដីហុយខ្លាំង
- នៅជិត ឬត្រង់ផ្លូវថ្នល់កាត់ផ្លូវរថភ្លើង ដែលគ្មានរបាំង
- នៅលើផ្លូវដែលមានទឹកលិច។